SOCHETHA_PV.KHMER of all Friend in Cambodia! E-mail: sochetha11.pv@gmail.com, rossochetha11.pv@gmail.com, Face book: Ros Sochetha, Bong Tom Kpc, កូនកំព្រា ឪពុក &Tel: 012-086-066 547 846
ខ្ញុំស្រឡាញ់គ្រួសារ ខ្ញុំស្រឡាញ់បងប្អូន ខ្ញុំស្រលាញ់មិត្តភ័ក្ត​ ខ្ញុំស្រលាញ់ខែ្មរសូមឲ្យអ្នកទាំងអស់គ្នារស់ប្រកបដោយសេចក្តីសុខសាន្តរៀងអើយ!

ចំណេះដឹងទូទៅ



















សំនួរ និងចម្លើយមេរៀន ការគ្រប់គ្រងគុណភាព Y4, S2, 2013 WU
មេរៀនទី ៤
១. តើអតិថិជនចែកចេញជាប៉ុន្មានប្រភេទ? អ្វីខ្លះ? ចូលលើកយកឧទាហរណ៍មកបញ្ជាក់លើប្រភេទ នីមួយៗ?
អតិថិជនចែកចេញជាប៉ុន្មានប្រភេទ 2 មាន អតិថិជនខាងក្នុង ខាងក្រៅ និង អតិថិជនប្រើប្រាស់ផ្ទាល់។
២. ចូរពន្យល់ពាក្យ “House of Quality”?
៣. បន្ទាប់ពីអ្នកបានសិក្សាលើមុខវិទ្យា រួចតើអ្នកទទួលបានចំណេះដឹង និងបទពិសោធអ្វីខ្លះពីមុខវិទ្យានេះ ?
៤. តើអ្វីទៅដែលហៅថា មតិរបស់អតិថិជន The voice of the customer តើវាមានសារសំខាន់អ្វីដល់អាជីវកម្មរបស់យើង?
មេរៀនទី ៥
១. តើ Benchmarking មានប៉ុន្មានប្រភេទ? អ្វីខ្លះ? ចូរពន្យល់ដោយសង្ខេប។
Benchmarking មាន ៦ ប្រភេទ គឺ Process benchmarking, Financial benchmarking, Performance benchmarking, Product benchmarking, Strategic benchmarking, Functional benchmarking.
Process benchmarking
២. ប្រសិនបើអ្នកបើកអាជីវកម្ម “ភោជ្ជនីយដ្ឋានមួយនៅក្នុងខេត្តកំពង់ចាម” តើអ្នកមានយុទ្ធសាស្រ្តបែបណា ដើម្បីអាច ទទួលបានជោគជ័យនៅក្នុងអាជីវកម្មនេះដោយអ្នកអនុវត្តតាមទ្រឹស្តី TQM
មេរៀនទី ៦
១. តើការ Design ទៅលើផលិតផល ឬ សេវាកម្មមួយមានប៉ុន្មានជំហាន? អ្វីខ្លះ?
ការ ទៅលើផលិតផល ឬ សេវាកម្មមួយមាន ៩ ជំហាន គឺ៖ 1. Product idea generation, 2. Customer future need projection, 3.Technology selection for product development, 4.Technology development for process selection, 5.Final product definition, 6.Product marketing and distribution preparation, 7.Product design and evaluation, 8.Manufacturing system design, 9.Product manufacture, delivery, and use.
២. តើវិធីសាស្រ្ត Prototyping មានប៉ុន្មានប្រភេទ? អ្វីខ្លះ? ចូរពន្យល់ដោយសង្ខេប។
វិធីសាស្រ្ត Prototyping មាន ៣ ប្រភេទ Basic prototype, Paper prototype, Working prototype.
៣. ចូរពន្យល់អំពីពាក្យ “Product life cycle”
គឺជាការបង្ហាញនៃវដ្តជីវិត នៃផលិតផលដែលមាននៅលើទីផ្សារដំបូងរហូតដល់បញ្ចប់ទៅវិញ ដែលមាន ដំណាក់់ការបន្ត បន្ទាប់ដូចខាងក្រោម៖
¨      ដំណាក់់កាលឧទ្ទេសនាមៈ ជាដំណាកាលចូលទីផ្សារដំបូងពីផលិតផលតែមានការលក់យឺត, ប្រាក់ ចំណេញអាចសូន្យ ឬ មាន ចំនួនទាប, ហើយត្រូវចំណាយច្រើនទៅលើការផលិត និងការផ្សព្វ ផ្សាយឲ្យគេដឹង
¨      ដំណាក់់កាលការលូតលាស់ៈ ដំណាក់កាលនេះទីផ្សារទទួលស្គាល់ផលិតផលយ៉ាងឆាប់រហ័សហើយប្រាក់ចំនេញក៏ទទួលបានច្រើនគួរសមដែរ, ដោយ សារឲកាសរបស់ទីផ្សារវាបានទាក់ទាញគូរប្រកួតប្រជែងឲ្យឈានជើងចូលទីផ្សារ, កែសម្រួលផលិតផល, ចំនេញកើន, ផ្សព្វផ្សាយ ដើម្បីបង្កើនការចូលចិត្តលើស្លាកសញ្ញា និងគុណភាព ផលិតផល
¨      ដំណាក់់កាលទ្រឹងៈ លក់ពីកើនទៅថយ, ត្រៀមការប្រយុទ្ធ, ថ្លៃ និងចំនេញថយ, ចំនេញនៅតែកើន
¨       ដំណាក់់កាលធ្លាក់ចុះ ការលក់ធ្លាក់ចុះទូទាំងឧស្សាហកម្ម និងចំនេញ, ឧស្សាហកម្មមិននឹងនរ។

មេរៀនទី ៧
១. ចូរពន្យល់អំពីភាពខុសគ្នារវាងសេវាកម្ម Service Vs Manufacturing.
២. ប្រសិនបើអ្នកបើកអាជីវកម្ម ភោជ្ជនីយដ្ឋានមួយ តើអ្នកមានវិធីសាស្រ្តយ៉ាងដូចម្តេចដើម្បីទទួលបានការ Complaint ពី អតិថិជនក្នុងការធ្វើឲ្យប្រសើឡើងនូវគុណភាពសេវាកម្មរបស់អ្នក ចូររៀបរាប់ពីវិធីសាស្ត្រ ដោយសង្ខេប។
ប្រសិនបើខ្ញុំបើកអាជីវកម្ម ភោជ្ជនីយដ្ឋានមួយ ដើម្បីទទួលបានការ Complaint ពី អតិថិជនក្នុងការធ្វើ ឲ្យប្រសើឡើងនូវ គុណភាពសេវាកម្មរបស់ខ្ញុំមានវិធីសាស្រ្តមួយចំនួនដូចខាងក្រោមៈ


ចម្លើយមេរៀន អាជីវកម្មអន្តរជាតិ IB (Y4, S2, 2013 WU)
សំណួរ និងចំលើយមេរៀនទី ១
. តាមគំនិតអ្នក តើអ្វីជាអាជីវកម្មអន្តរជាតិ?
គឺជាការធ្វើនូវអាជីវកម្មឆ្លងដែនពីប្រទេសមួយទៅប្រទេសមួយ ពីតំបន់មួយទៅតំបន់មួយក្នុងពិភពលោក។

២. ហេតុអ្វីការធ្វើអាជីវកម្មអន្តរជាតិមានភាពសាំញ្ញាំ?
ដោយសារតែ៖ ស្ថានភាពប្រទេស ភាសារក្នុងតំបន់ ប្រព័ន្ធច្បាប់ ទំនៀមទំលាប សេដ្ឋកិច្ច...។

៣. ហេតុអ្វីក្រុមហ៊ុនធ្វើអាជីវកម្មអន្តរជាតិ?
គឺដើម្បី៖ ពង្រីកទីផ្សារ ពង្រីកធនធាន កាត់បន្ថយហានិភ័យ។

៤. តើហេតុអ្វីអាជីវកម្មអន្តរជាតិមានការកើនឡើង?
កត្តាដែលធ្វើឲ្យអាជីវកម្មអន្តរជាតិកើនឡើង៖ (Reasons for Growth of IB):
+បច្ចេកវិទ្យា (Technological)    ​
+សេរីភាពនៃការឆ្លងដែនប្រទេសនៃអាជីវកម្មសេរី (Liberalization)
+អភិវឌ្ឍន៍នៃសេវាកម្មគាំទ្រ (Development of Services)
+ការកើនឡើងនៃតម្រូវការបរទេស (Foreign Products)
+ការប្រកួតប្រជែងអន្តរជាតិ (Global Competition)
+ការប្រែប្រួល(សេដ្ឋកិច្ច និង នយោបាយ) (Changing Political & Economic)
+សិទ្ធិសញ្ញា និង កិច្ចព្រមព្រៀងអន្តរជាតិមានការកើនឡើង (Treaties and Agreements).

៥. តើអ្វីគឺជាសកលភាវូបនីយកម្ម? តើកម្លាំងសកលភាវូបនីយ កម្មមានអ្វីខ្លះ?
គឺជានិន្នាការមួយរវាងប្រទេសមួយទៅប្រទេសមួយដែលពឹងផ្អែក ទៅលើសេដ្ឋកិច្ច (Economic) ដែលផ្តោត ទៅលើ៖ - Labor, - Capital, - Product, - Technology
កម្លាំងសកលភាវូបនីយកម្មមាន៖
 - Political, - Technological, - Marketing, - Cost, - Competitive

៦. តើការធ្វើសហរដ្ឋកម្មសេដ្ឋកិច្ចតំបន់មានប្រយោជន៍អ្វី?
 - ដើម្បីបង្កើតបានតំបន់ពាណិជ្ជកម្មសេរី (ងាយស្រួលរកស៊ី)
 - មានការប្រមូលពន្ធគយតែមួយ (កាត់បន្ថយពន្ធ)
 - ធ្វើឲ្យមានទីផ្សាររួមមួយ (ការនាំចូល និង ការនាំចេញ)
 - ធ្វើឲ្យមានសមាហរណកម្មសេដ្ឋកិច្ចពេញលេញ។

៧. តើអ្វីគឺជាបរិយាកាសអាជីវកម្ម? តើកត្តាអ្វីគឺជាបរិយាកាស អាជីវកម្ម?
គឺជាភាពសន្តិភាពនៅក្នុងប្រទេសមួយ និងជាប្រទេសកំពុងរីក ចំរើនមានការធ្វើ អាជីវកម្មច្រើននៅក្នុង ប្រទេសនោះ។
កត្តាដែលជាបរិយាកាស អាជីវកម្មមាន៖
¨  ផ្នែកទូរគមនាគមន៍
¨  ប្រទេសកំពុងធ្វើអាជីវកម្ម
¨  ពង្រីកទីផ្សារ ,កាប្រកួតប្រជែង និង បច្ចេកវិទ្យា៕
សំណួរ និងចំលើយមេរៀនទី ២
១. តើក្រុមហ៊ុន​នឹងធ្វើដូចម្តេចនៅពេលដែលប្រឈមជាមួយការ ប្រកួតប្រជែងនាំចូលកាន់តែខ្លាំង?
ប្តូរផលិតកម្មដែលមានតម្លៃទាប, ទីផ្សារដែលមានចំណាប់ អារម្មណ៍, ការកែតម្រួវផ្ទៃក្នុង (យុទ្ធសាស្រ្ត, ផលិតផល, សេវាកម្មផ្សេងៗ)។

២. ដើម្បីជោគជ័យនៅក្នុងទីផ្សារពិភពលោកបច្ចុប្បន្ន តើក្រុម ហ៊ុនត្រូវធ្វើដូចម្តេច?
 + កំណត់ឧកាស និង ចាប់យកឧកាស
 + ត្រូវយល់ពី (ហេតុអ្វី, នៅឯណា, ដោយរបៀបណា,.....)
 + ត្រូវយល់ពី ទស្សនៈវិស្ស័យ និង បេសកកម្ម
 + របៀបនៃការប្រកួតប្រជែង
 + ស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយ ។

៣. តើក្រុមហ៊ុនអាចធ្វើអាជីវកម្មអន្តរជាតិតាមរបៀបណា?
 + ការនាំចេញនូវការផលិតទំនិញ
 + អញ្ញាប័ណ្ណនៅក្រៅប្រទេសតាមឈ្មោះអាជីវម្ម
 + ការវិនិយោគដោយផ្ទាល់, ការវិនិយោគសាច់ប្រាក់, រកស៊ីរួមគ្នា។

៤. តើហេតុអ្វីក្រុមហ៊ុនអន្តរជាតិ ត្រូវប្រើប្រាស់យុទ្ធសាស្រ្ត សហការគ្នា?
ដើម្បីទប់ទល់ការប្រឈមជាមួយអន្តរជាតិយ៉ាងខ្លាំងក្នុងការប្រកួតប្រជែង, ចំណាយច្រើនទៅលើការធនធាន និង ផ្សាយពាណិជ្ជកម្ម, ដើម្បីឲ្យក្រុមហ៊ុនមានភាពអភិវឌ្ឍន៍បានលឿន ។

៥. តើក្រុមហ៊ុនមុននឹងសម្រេចចិត្ត ជ្រើសរើសប្រទេសណាមួយ ដើម្បីធ្វើការវិនិយោគត្រូវពិចារណាទៅលើ កត្តាអ្វីខ្លៈ?
 - កត្តាប្រទេសៈ ច្បាប់, គោលនយោបាយ, ទីផ្សារពាណិជ្ជកម្ម...
 - កត្តាបច្ចេកវិទ្យាៈ ការវិវឌ្ឍន៍កំរិតណា
 - កត្តាផលិតផលៈគុណភាព, ផលិតផលមានស្តង់ដាររបៀបណា។

៦. តើហេតុអ្វីក្រុមហ៊ុ​នត្រូវផលិតទំនិញដោយខ្លួនឯង ឬទិញពី អ្នកក្រុមហ៊ុ​នដទៃជំនួស?
ការពារបច្ចេកទេស, ចំណាយតិច, ផ្លាស់ប្តូរ ឬកែប្រែបច្ចេកវិទ្យា ដោយខ្លួនឯង
គ្មានបច្ចេកទេស, មិនអាចពង្រីកធំ ព្រោះចំណាយច្រើន, គ្មានគម្រោង ឬផែនការក្នុងរយៈពេលខ្លី ។

៧. តើហេតុអ្វីបណ្តាញផ្គត់ផ្គង់មានសារៈសំខាន់ចំពោះក្រុមហ៊ុន អន្តរជាតិ?
ភាពស៊ាំញ្ញាំជាច្រើនចំពោះក្រុមហ៊ុនដូចជា៖
ចំងាយផ្លូវមិនដូចគ្នា, ពេលវេលាមិនដូចគ្នា,
អត្រាប្តូរប្រាក់  (ចំណាយផ្សេងក្នុងការដឹកជញ្ជូន)
ច្បាប់ពន្ធគយ (ការបង់ពន្ធខុសគ្នា) ។
៨. តើដំណើរការសន្និធិទាន់ពេលវេលាអាចជួយក្រុមហ៊ុនបាន ដូចម្តេច?
កាត់បន្ថយចំណាយ (ថ្លៃជួល, ទីកន្លែងស្តុក, ថែរក្សា,....)
អាចកំណត់បានពីផ្នែកណាមិនល្អ។

៩. តើបច្ចេកវិទ្យាពត៌មាន ដើរតួនាទីសំខាន់អ្វីនៅក្នុងការគ្រប់គ្រងសម្ភារៈ ឬវត្ថុធាតុដើម?
សម្របសម្រួលសម្រាប់បណ្តាញនៃការផ្គត់ផ្គង់ទំនិញ សម្រាប់ ផលិតកម្ម ឬ អាជីវកម្ម
រៀបចំសកម្មភាពកម្មវិធីផលិតកម្មបានល្អ
អ្នកផ្គត់ផ្គង់និងរោងចក្រអាចនិយាយជាមួយគ្នាបាន
មិនចាំបាច់បញ្ញូនសំណុំឯកសាទៅវិញទៅមកទេ។
សំណួរ និងចម្លើយមេរៀនទី៣
១. តាមគំនិតអ្នកតើអ្វីទៅជាវប្បធម៌?
វប្បធម៌ គឺជាច្បាប់ទំលាប់ ជំនឿ ជាទង្វើរបស់ក្រុមមនុស្ស ប្រជាជនតាមតំបន់នីមួយៗ ឬទៅតាមប្រទេស នីមួយដែលខ្លួនរស់នៅ។

២. ចូរបកស្រាយពីគោការណ៍ទាំង ៦ នៃការធ្វើអាជីវកម្មឆ្លងវប្បធម៌?
គោការណ៍ទាំង ៦ នៃការធ្វើអាជីវកម្មឆ្លងវប្បធម៌ៈ
ត្រៀមលក្ខណៈជាមុនៈ មុននឹងធ្វើអាជីវកម្ម ដែលធ្វើការសិក្សារ ទៅលើដើមទុន, ទៅវប្បធម៌របស់ប្រទេស នោះបុគ្គលិកមានសម្ថភាពគ្រប់គ្រង់ក្នុងការធ្វើការនៅក្រៅប្រទេស។
ធ្វើដោយសន្សឹមៗ៖ ក្រុមហ៊ុនត្រូវបទបែនទៅតាមទំលាប់ របស់ប្រជាជន ឬស្ថានភានប្រទេសនោះទៅតាម សមត្ថភាពដែលអាចធ្វើទៅបាន (ការពង្រីកបន្ថែមទៅតាមតំបន់ ឬប្រទេស)។
បង្កើនភាពជឿជាក់ៈ ផ្តល់ភាពទុកចិត្តទៅដល់អតិថិជន បង្កើនការជឿជាក់ថាក្រុមហ៊ុនអាចធ្វើទៅបាននៅ ក្នុងប្រទេសនោះបាន។
ភាសាជាកត្តាសំខាន់ដែលយើងត្រូវដឹងក្នុងការធ្វើអាជីវកម្មនៅបរទេសៈ រាល់ការធ្វើអាជីវកម្មនៅបរទេស ការទំនាក់ទំនងជាកត្តាសំខាន់ប្រសិនបើអ្នកមិនចេះនូវភាសារបស់ប្រទេសនោះទេគឺវាពិបាកក្នុងការអាជីវកម្មរបស់ខ្លួន។
គោរពវប្បធម៌បរទេសៈ យើងត្រូវស្គាល់ពីវប្បធម៌ប្រទេសនោះឲ្យច្បាស់ និងគោរពទៅតាមវប្បធម៌ ឬទំលាប់ របស់ប្រទេសនោះ ការស្វាគមន៍គ្នាដោយការចាប់ដៃ(អឺរ៉ុប) ឬការអោនក្បាល(ជប៉ុន,​កូរ៉េ...)។
ត្រូវស្គាល់ពីសមាសធាតុនៃវប្បធម៌ៈ ត្រូវស្គាល់ពីទំនៀមទំលាប់នៃប្រទេសនោះ ដូចជាៈ នយោបាយ, ទីផ្សារ, សេដ្ឋកិច្ច, ប្រជាសាស្រ្ត...។
៣. តើនៅពេលណាដែលអាជីវកម្មអន្តរជាតិត្រូវស្វែងយល់ពីវប្បធម៌កាន់តែខ្លាំងឡើង?
អាជីវកម្មអន្តរជាតិត្រូវស្វែងយល់ពីវប្បធម៌កាន់តែខ្លាំងឡើងគឺនៅពេលណាដែលៈ
§  ក្រុមហ៊ុនចូលជាពហុវប្បធម៌ (វប្បធម៌ចំរុះ)
§  បញ្ចូលវប្បធម៌ពីប្រទេសមួយទៅនឹងបរិបទនៃសង្គមនោះ
§  បង្កើនប្រទេសធ្វើអាជីវកម្ម
§  ពេលធ្វើអាជីវកម្មមានលក្ខណៈវប្បធម៌ខុសគ្នាឆ្ងាយ
§  យករបៀបអនុវត្តនៅក្នុងប្រទេសមួយ ទៅអនុវត្តនៅក្នុងប្រទេសមួយសម្រាប់ប្រទេស នៅក្នុងបរិបទ អន្តរជាតិ។

៤. តើការលើកទឹកចិត្តបុគ្គលិកគួធ្វើឡើងដូចគ្នាដែរឬទេ? ព្រោះអ្វី?
ការលើកទឹកចិត្តបុគ្គលិកគួធ្វើឡើងមិនដូចគ្នាទេ ពីព្រោះធ្វើទៅតាមប្រទេស តំបន់ តាមការងារ សមត្ថភាព ទៅលើការងារ (សម្ភារៈនិយម, ការកម្សាន្ត, ...)។

៥. តើវប្បធម៌មានឥទ្ធិពលទៅលើមុខងារអាជីវកម្មដូចម្តេចខ្លះ? ចូរបកស្រាយពីមុខងារនីមួយៗ។
វប្បធម៌មានឥទ្ធិពលទៅលើមុខងារអាជីវកម្មដូចជាៈ Marketing, Promotional Problems, Product Name, Pricing & Distribution Problems, Human Resource Management.
§  Marketing ផ្តោតទៅលើផលិតផលដូចជាៈ រសជាតិ, ពណ៌, ទំហំ,...
§  Promotional Problems ផ្តោតទៅលើភាសាសម្រាប់ទំនាក់ទំនងនៅក្នុងប្រទេសនោះ
§  Product Nameផ្តោតទៅលើឈ្មោះនៃផលិតផលនៃប្រទេសនោះដែលគេជឿទុកចិត្តថាមានសុវត្តិភាព
§  Pricing & Distribution Problems ផ្តោតទៅលើស្ថានភាពរបស់ប្រទេស(កំណត់់ពន្ធ,) និងទៅតាម តម្រូវការរបស់អតិថិជន(តម្រូវការខ្លាំង, ដេញថ្លៃ)
§  Human Resource Management គឺប្រទេសដែលមានធនធានមនុស្ស និងមានការដឹកនាំធនធាន មនុស្សក្នុងការធ្វើការងារ ដើម្បីទទួលមានជោគជ័យនៅក្នុងអាជីវកម្មរបស់ប្រទេសនោះ។

៦. តើបញ្ហាអ្វីខ្លះនឹងអាចកើតមានឡើងនៅពេលដែលក្រុមហ៊ុនធ្វើអាជីវកម្មនៅអន្តជាតិ?
បញ្ហានឹងអាចកើតមានឡើងនៅពេលដែលក្រុមហ៊ុនធ្វើអាជីវកម្មនៅអន្តជាតិមានដូចជាៈ ពិបាកទទួលយក នូវវប្បធម៌ប្រទេសនោះ, ស្ថានភាពប្រទេស(ច្បាប់ទំលាប់) , ការទំនាក់ទំនង(ភាសា), ខ្វះធនធាន, ដើមទុន, សម្ភារៈ, និងការគ្រប់គ្រង,...។
សំណួរ និងចម្លើយមេរៀនទី៤
១. តើប្រព័ន្ធនយោបាយប្រជាធិបតេយ្យមានលក្ខណៈដូចម្តេច?
¨      មានសេរីភាពក្នុងការបញ្ចេញមតិ, ការសែត, ព័ត៌មាន និងបង្កើតអង្គការចាត់តាំង
¨      មានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងអ្នកដឹកនាំ
¨      កំណត់មន្រ្តីអ្នកជ្រើសរើស
¨      ប្រព័ន្ធតុលាការឯករាជ និងយុត្តិធម៌
¨      គ្មានការិយាល័យប្រជាធិបតេយ្យ គ្មាននយោបាយការពារនូវហិដ្ឋារចនាសម្ព័ន្ធ
¨      ពលរដ្ឋទាំងអស់មានសិទ្ធិតវ៉ា។

២. តើប្រព័ន្ធនយោបាយផ្តាច់ការមានលក្ខណៈដូចម្តេច? ហើយមានឥទ្ធិពលយ៉ាងណាចំពោះអាជីវកម្ម?
*      មានបក្សតែមួយ
*      បុគ្គល ឬក្រុមនៃបុគ្គលកាន់អំណាចផ្តាច់មុខ
*      មិនទទួលស្គាល់ និងមិនឲ្យមានរបប ឬ បក្សប្រឆាំង
*      ច្បាប់សាសនា មេដឹកនាំសាសនាគឺជាដឹកនាំនយោបាយ
*      របបយោធានិយម រដ្ឋាភិបាលដាក់បញ្ជាតាមរបបយោធា។
·         គឺ មានការគាបសង្កត់ដោយរដ្ឋាភិបាលទៅលើអាជីវកម្មក្នុងប្រទេសទាំងមួល
·         គឺ ការគ្រប់គ្រងទៅលើអាជីវកម្មទាំងមូលដោយរដ្ឋាភិបាលផ្ទាល់នៅក្នុងប្រទេស។

៣. តើហានិភ័យនយោបាយកើតឡើងដោយសារកត្តាអ្វីខ្លះ?
o   ដោយសារ បញ្ហាជាតិនិយម
o   សង្រ្គាមអន្តរជាតិ ឬប្រទេសដែលមានបាតុកម្មជនស៊ីវ៉ិល
o   សកម្មភាពដែលបង្កើតឡើងដោយរដ្ឋាភិបាលៈ ច្បាប់, គោ​នយោបាយ
o   សកម្មភាពដែលបង្កឲ្យមានមហន្តរាយដល់​ប្រជាជន
o   ការរឹតបណ្តឹងទៅលើការបង្វែប្រាក់ចំណេញ
o   ទស្សនៈផ្ទុយគ្នា
o   គោនិយោបាយពន្ធដែលមានការរើសអើង។

៤. តើប្រភេទហានិភ័យនយោបាយមានប៉ុន្មានប្រភេទ?             
មាន ២ ប្រភេទ គឺ ហានិភ័យជាប្រព័ន្ធ និងហានិភ័យមិនមែនជាប្រព័ន្ធ
§  ហានិភ័យជាប្រព័ន្ធ គឺនៅពេលរដ្ឋាភិបាលកែប្រែនយោបាយសាធរណៈ (ពន្ធ​, ច្បាប់ផ្សេងៗ,...), រដ្ឋាភិបាលពន្យាពេលរដ្ឋបាល, យឺតពេលចំពោះការងារ, ការផ្សព្វផ្សាយការកែប្រែពន្ធ, មានឥទ្ធិពលគ្រប់ មកលើអាជីវកម្មដូចជា ការកែប្រែច្បាប់, ពន្ធ
§  ហានិភ័យដែលមិនមែនជាប្រព័ន្ធ គឺកើតឡើងដោយក្រុមហ៊ុនខ្លួនឯង ដូចជាៈ បាតុកម្ម, កូដ្តកម្ម ដែលបង្ក ឡើងដោយបុគ្គលិក ដែលប៉ះពាល់ដល់ក្រុមហ៊ុនខ្លួនឯងផ្ទាល់។
៥. តើនយោបាយជាតិនិយមមានឥទ្ធិពលដូចម្តេចចំពោះអាជីវកម្មអន្តរជាតិ?
មា​នផលប៉ះពាល់ជាច្រើនមកលើអាជីវកម្មអន្តរជាតិដូចជាៈ
Ø  សកម្មភាពការផលិតទំនិញ, ទិញទំនិញ និង ប្រើប្រាស់ទំនិញ មិនអនុញ្ញាតឲ្យបរទេសធ្វើអាជីវកម្ម នូវការផលិតមួយចំនួន
Ø  ការផ្តាល់ឲ្យពីរដ្ឋាភិបាលចំពោះតែក្រុមហ៊ុនក្នុងប្រទេស។

៦. តើច្បាប់កម្មសិទ្ធិបញ្ញាផ្តល់ឲ្យទៅលើអ្វីខ្លះ សម្រាប់អាជីវកម្មនិងការពារផលប្រយោជន៍អាជីវកម្មយ៉ាង ណា?
ការពារនូវការលួចចំលងពីក្រុមដ៏ទៃទៅលើៈ
ü  បាតង់ ឬកម្មសិទ្ធិសំគាល់
ü  ស្លាកសញ្ញា ឬឈ្មោះអាជីវកម្ម
ü  រក្សាសិទ្ធិដែលបានផ្តល់ឲ្យពីរដ្ឋាភិបាល
ü  រក្សាបច្ចេកទេសដែលអាជីវកម្មមាន
ü  មានសិទ្ធិប្តឹងនៅពេលមានក្រុមហ៊ុនផ្សេងលួចចំលង។

៧. តើច្បាប់របស់ប្រទេសនីមួយៗមានឥទ្ធិពលចំពោះអាជីវកម្មអន្តរជាតិដូចម្តេចខ្លះ? ចូរបកស្រាយ។
ច្បាប់របស់ប្រទេសនីមួយៗមានឥទ្ធិពលចំពោះអាជីវកម្មអន្តរជាតិដូចជាៈ
*      ច្បាប់ស្តីពីស្តង់ដារ សុខភាព និងសុវត្តិភាពៈ ទៅលើម្ហូបអាហារមានអនាម័យ
*      ច្បាប់ការងារ កម្មករមានប្រាក់បៀវត្សគោល
*      ច្បាប់រំលោភទៅលើសេចក្តីទុកចិត្ត
*      ច្បាប់បរិស្ថាន
*      ច្បាប់កម្មសិទ្ធិបញ្ញា ឬបញ្ជីប៉ាតង់។

៨. តើរដ្ឋាភិបាលប្រទេសនីមួយៗធ្វើការរឹតបណ្តឹងពាណិជ្ជកម្មដើម្បីអ្វី? ហើយគេអាចរឹតបណ្តឹងពាណិជ្ជកម្ម ដូចម្តេច?
ដើម្បីការពារទំនិញដែលផលិតនៅក្នុងស្រុក ជួយដល់អាជីវកម្មក្នុងស្រុកដូចជាៈ
¨      របាំងពន្ធ (ថ្លៃខ្ពស់)៖ គឺយកពន្ធនូវការនាំចូលផលិតផលលមួយដែលនាំចូល ជួយឲ្យផលិតផលក្នុងស្រុក មានតម្លៃ (ពន្ធការនាំចេញ និងនាំចូល, ពន្ធនាំចេញ និងពន្ធឆ្លងកាត់, ពន្ធទូទៅ,....)
¨      របាំងមិនមែនពន្ធៈ ភាពនៃការនាំចូលដូចជា រឹតបណ្តឹងរដ្ឋាបាល ឬពន្យាពេល កិច្ចសន្យា, ធ្វើឲ្យយឺតយ៉ាវ រាល់ការផ្តល់សិទ្ធផ្សេងៗ
o   កំណត់បរិមាណនៃការនាំចូលក្នុងមួយឆ្នាំ នាំសារពើព័ន្ធ
o   កំណត់កូតា ទៅលើគ្រប់ទំនិញទាំងអស់៕
សំណួរ និងចម្លើយមេរៀនទី៥
១. តើហេតុអ្វីអាជីវកម្មអន្តរជាតិត្រូវ​សិក្សាពី​​បរិយាកាសសេដ្ឋកិច្ច?
ដោយសារតែ កំរិតអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសនីមួយៗអត់ដូចគា្ន, ការពឹងផ្អែកទៅលើសកម្មភាពសេដ្ឋកិច្ច  ផ្សេងៗគ្នា និង សក្តានុពលសេដ្ឋកិច្ចប្រទេសនីមួយៗមានភាពខុសគ្នា (កាត់ដេរ, ទេសចរ, កសិកម្ម,...)។
២. តើអតិផរណាអត្រានីកម្មភាព និងអត្រានៃភាពក្រីក្រមានឥទ្ធិពលយ៉ាងណាចំពោះអាជីវកម្ម?
មានកំរិតស្ថេរភាពសេដ្ឋកិច្ចមិនល្អនៅក្នុងប្រទេស, វត្តមានទីផ្សារមួលប័ត្រ, ហិដ្ឋារចនាសម្ព័ន្ធ ធនធានធម្ម ជាតិ, ទំហំទីផ្សារ(ទៅលើអតិថិជន), ហិដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច(ផ្លូវថ្នល់, ការដឹកជញ្ជូន,...)។
៣. តើប្រព័ន្ធសេដ្ឋកិច្ចមានប៉ុន្មានប្រភេទ? ចូលបកស្រាយនៃប្រភេទនីមួយៗ
ប្រព័ន្ធសេដ្ឋកិច្ចមាន ៣ប្រភេទ
¨      ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារៈ គឺគ្រប់គ្រងដោយឯកជន, ផលិត, ត្រួតពិនិត្យចំនួនដោយសេរីនៃក្រុមហ៊ុន។
¨      ប្រព័ន្ធសេដ្ឋកិច្ចផែនការៈ ការគ្រប់គ្រងដោយរដ្ឋ កំណត់ក្នុងការផលិត, ផលិតអ្វី?, ចំនួនប៉ុន្មាន?, ដើម្បី ផ្គត់ផ្គង់តម្រូវការប្រជាជន កម្មសិទ្ធិទៅលើគុណភាព បរិមាណកំណត់ដោយរដ្ឋាភិបាល។
¨      ប្រព័ន្ធសេដ្ឋកិច្ចចំរុះ៖ ពាក់កណ្តាលឯកជន និងពាក់កណ្តាលរដ្ឋ ហើយប្រទេសមួយចំនួនដើរតាមប្រព័ន្ធ សេដ្ឋកិច្ចចំរុះនេះ។ ហើយម្យ៉ាងទៀតក៏នៅមានប្រទេសមួយចំនួនប្រកាន់ប្រព័ន្ធនេះតែរដ្ឋាភិបាលលូកដៃ នៅក្នុងនេះដែរ។
៤. តើសេរីភាពសេដ្ឋកិច្ចកំណត់លើអ្វីខ្លះ?
*      គោលនយោបាយពាណិជ្ជកម្ម
*      គោលនយោបាយសារពើពន្ធរដ្ឋាភិបាល
*      ការពង្រីក និងការលូកចូលនៃរដ្ឋាភិបាល
*      គោលនយោបាយនៃហិរញ្ញវត្ថុ
*      លំហូលទុន និងការវិនិយោគ (ការនាំចេញ, នាំចូល)
*      សកម្មភាពហិរញ្ញវត្ថុនៃធនាគារ
*      កំរិតទៅលើប្រាក់ឈ្នួល និងកំរិតទៅលើតម្លៃ
*      កម្មសិទ្ធិឯកជន
*      បទបញ្ញាត្តិផ្សេងៗទៀតរបស់រដ្ឋាភិបាល
*      សកម្មភាពទីផ្សារងងឹត និងក្រៅទីផ្សារ។
៥. តើគោលនយោបាយអ្វីខ្លះដែលកំណត់ដំណើរការផ្លាស់ប្តូរសេដ្ឋកិច្ច?
Ø  ការពារសិទ្ធិឯកជន(ការផ្ទេរស្ថាប័នរដ្ឋទៅជាធនធានរបស់ឯកជន)
Ø  កែលំអរច្បាប់(ការកាត់បន្ថយការរឹតបណ្តឹងសេរីភាពទៅលើប្រតិបត្តិការទីផ្សារ និងអាជីវកម្ម)
Ø  កម្មសិទ្ធិឯកជន(ការពារនូវកម្មសិទ្ធិដែលមានរូបរាង និងអរូបិយ)
Ø  កំណែទំរង់សារពើពន្ធ និងហិរញ្ញវត្ថុ
Ø  ការរំលោភលើសេចក្តីទុកចិត្ត(ការពារផលប្រយោជន៍នៃអ្នកធ្វើអាជីវកម្ម)។

៦. តើបរិយាកាសសេដ្ឋកិច្ចសង្គមមានឥទ្ធិពលយ៉ាងណាចំពោះអាជីវកម្ម?
- Total population
- Rate of growth
- Age distribution
- Population density
- Population distribution
- Other socioeconomic dimensions:
+ ការកើនឡើងនូវចំនួនស្រ្តីគ្មានការងារធ្វើ
+ ការកើនឡើងនូវអត្រាលែងលះ។
សំណួរ និងចម្លើយមេរៀនទី ៦
១.តើទីតាំងភូមិសាស្រ្តទំនាក់ទំនងនយោបាយ
២. តើសណ្ថានដីជាឧបសគ្គយ៉ាងណាចំពោះអាជីវកម្ម និងយុទ្ធសាស្ត្រម៉ាឃីតធីងចំរុះ?
៣. តើអាកាសធាតុមានផលប៉ះពាល់យ៉ាងណាចំពោះយុទ្ធសាស្ត្រម៉ាឃីតធីងចំរុះ?
៤. តើធនធានធម្មជាតិផ្តល់អត្ថប្រយោជន៍អ្វីខ្លះចំពោះអាជីវកម្ម?
កាត់បន្ថយក្នុងការផលិត ផ្តល់ឪកាសដល់ក្រុមហ៊ុននូវការចំណាយទៅលើថាមពល ប្រេង និងរ៉ែ ធ្វើឲ្យ ចំណូលថ្មីមានការកើនឡើង នៅពេលប្រេងឆៅមានការកើនឡើង៣ដង។
សំណួរ និងចម្លើយមេរៀនទី ៧
១. ចូរបកស្រាយទ្រឹស្តីរបស់លោក Berlchanl, Adam Smit, Davit Licado, Hackscher-Oline and Remon Vernon.
២. តើទ្រឹស្តីពាណិជ្ជកម្មអន្តរជាតិកើតឡើងដោយកត្តាអ្វី?
៣. តើអត្រាប្តូរប្រាក់មានឥទ្ធិពលយ៉ាងណាចំពោះពាណិជ្ជកម្មអន្តរជាតិ?

ចម្លើយមេរៀន Research Y3, S2, 2012 at WU
១.​ ដែលហៅថា​​ការស្រាវជ្រាវ ​គឺជាអ្វីដែល មនុស្សកត់សម្គាល់ដើម្បីរកឲ្យឃើញនូវអី្វមួយទៀត តាមមធ្យោបាយជាប្ រពន្ធ័ ដែលបង្កើនទៅដល់ចំនេះដឹងរបស់ពួកគេ។
២. ដំណើរការនៃការស្រាវជ្រាវ
-បង្កើត​និងកំណត់ឲ្យបានច្បាស់នូប្រធានបទ
- រំលឹកទ្រឹស្ដី
- រៀបចំយុទ្ធសាស្រ្ដស្រាវជ្រាវ (​ប្រភេទ ពេល វេលា ទំហំ និង បរិយាកាស )
-ការប្រមូលទិន្នផល(ការបង្ហាញគំរូ និងទិន្ន ន័យ បន្ទាប់បន្សំ ការ អង្កេត ការសំភាសន៍ កម្រងសំនួរ )
- វិភាគទិន្នន័យ (តាមបែបគុណភាព​ និង តាមបែប បរិមាណ )
-រាយការណ៍ ពីការស្រាវជ្រាវនូវ ពាក្យ
-​ដាក់ជូននៅរាល់ ការធ្វើបទ បង្ហាញ
៣. ដែលហៅថា ទិន្នន័យចំបង គឺជាទិន្នន័យ ទាំងឡាយណាដែលត្រូវបានគេប្រមូលថ្មីៗ ហើយជាលើកដំបូងនឹងបាន កើតឡើងជាប្រភពដើមវិធីសាស្រ្ដប្រមូលទិន្នន័យ ដូចជា ស៊ើបអង្កេត សំភាសន៍ កម្រងសំនួរ គម្រោង ពេលវេលា។
៤.ដែលហៅថា ទិន្នន័យបន្ទាប់ បន្សំ គឺជា ទាំងឡាយណាដែល ត្រូវបានគេប្រមូលរួចស្រេច ដោយនរណាម្នាក់ នឹងត្រូវបានគេបញ្ជូនតាមរយៈដំណើរការស្ថិតិ។
៥.សារៈសំខាន់នៃការស្រាវជ្រាវ
- ចំពោះនិសិ្ស បានសរសេរសារ ណាដើម្បី បញ្ចប់ថ្នាក់អនុបណ្ឌិត ឬ បណ្ឌិត ការស្រាវ ជ្រាវ អាច មានន័យថាជាការងារ ឬមធ្យោ បាយដើម្បីបានតំណែងខ្ពស់នៅក្នុងសង្គម។
- ចំពោះអ្នកជំនាញ ក្នុងវិធី សាស្រ្ដស្រាវជ្រាវ ការស្រាវជ្រាវ អាចមានន័យថា ជាប្រភពនៃ ការចិញ្ចឹមជីវិត។
- ចំពោះអ្នកទស្សនៈវិទូ ការ ស្រាវអាចមាន ន័យថាជាកន្លែងសម្រាប់គំនិតថ្មី និងចក្ខុថ្មី។
- ចំពោះមនុស្សទូទៅ ការស្រាវជ្រាវអាច មានន័យថាជាការអភិវឌ្ឍន៍នៅស្ដាយថ្មី និង ការច្នៃ ប្រ ឌិតនៃការងារ។
- ចំពោះអ្នកវិភាគ និងបញ្ញាវន្ដ័ ការស្រាវជ្រាវ អាចមានន័យថាការប្រមូលផ្ដុំនូវទ្រឹស្ដីថ្មី។
៦.លក្ខណៈនៃប្រធានបទស្រាវ ជ្រាវដែលល្អ
-អ្នកត្រូវជ្រើសរើស ប្រធានបទ ណាមួយ ដែលអ្នកចាប់អារម្មណ៍ និងដោយយកចិត្ត ទុកដាក់។
-អ្នកត្រូវពិនិត្យ នូវការងារសំ ខាន់ៗសម្រាប់​គម្រោងរបស់អ្នកហើយប្រាកដថាជាជម្រើសនូវប្រធានបទរបស់អ្នក​ និងធ្វើ ឲ្យអ្នកមាន សមត្ថភាពឆ្លើយតបទៅនឹងតម្រូវការចាំបាច់នោះ។
-ប្រសិនបើអ្នកមិនច្បាស់ទេអ្នក គួរតែពិភា ក្សារនូវភាពមិនប្រាកដនោះជាមួយ អ្នកដឹក នាំគម្រោងរបស់អ្នក។
- ប្រធានបទស្រាវជ្រាវរបស់អ្នក ត្រូវតែជា អ្វីដែលអ្នកមានសមត្ថភាពក្នុងការយល់ដឹងហើយដែលអាចបង្ហាញពីក្ដីស្រមៃ របស់អ្នក។
- សមត្ថភាពត្រូវបានគេគិតទៅ តាមមធ្យោ បាយផ្សេងៗ
- កម្រិតបុគ្គល អ្នកត្រូវតែមាន អារម្មណ៍ងាយ ស្រួល ដែលអ្នក ត្រូវតែមាន ឬក៏អាចអភិ វឌ្ឍន៍ នូវជំនាញទាំងឡាយ ដែលនឹងត្រូវការ ចំពោះប្រធានបទស្រាវជ្រាវ។
- លទ្ធភាពរបស់អ្នក ក្នុងការ ស្វែងរក ហិរញ្ញវត្ថុ នឹងពេលវេ លាដើម្បីយល់ពីការ ស្រាវជ្រាវ ទៅលើប្រធានបទដែលជះ ឥទ្ធិពលទៅលើសមត្ថភាពរបស់អ្នក
- អ្នកត្រូវមានចំនេះដឹងអំពីការ អានបន្ថែម ដែលេជាផ្នែកមួយ ជាការកំណត់នូវ ចំណោទបព្ហា ស្រាវជ្រាវ និងគោល បំណងនៃការស្រាវជ្រាវរបស់អ្នក។
- អ្នកណែនាំគម្រោងភាគច្រើន នឹងយល់ ថាលក្ខណៈមួយនៃលក្ខណៈទាំងឡាយ នៃ ប្រធានបទល្អគឺការកំណត់ចំ ណោទបព្ហា និងគោលបំណងស្រាវជ្រាវឲ្យបានច្បាស់លាស់។
៧. ដែលហៅថាវិធីសាស្រ្តតាម បែបបរិមាណ គឺជាវិធីសាស្រ្ដ ដែលគេសង្កត់ធ្ងន់ទៅលើ ទិន្នន័យជាកម្រងសំនួរយកមក បញ្ជូលជាទិន្នន័យនិងកម្មវិធីស្ថិតិដែលវាចេញជាលទ្ធផលឲ្យយើង។
-ដែលហៅថា វិធីសាស្រ្តតាម បែបគុណភាព គឺជាវិធីសាស្រ្ដ ដែលគេធ្វើការចុះអង្កេតផ្ទាល់ របស់អ្នកស្រាវជ្រាវ និងបទពិ សោធន៍ផ្ទាល់ ហើយគេធ្វើការ វាយតម្លៃទៅលើព្រឹត្តិការ ដែល កើតឡើង។
៨. ការរៀបចំការស្រាវជ្រាវ គឺជា ប្លង់មួយ ផែនការមួយ ការណែរ នាំមួយ និងជាការងា រមួយ នៃ ការស្រាវជ្រាវដើម្បីផ្ដល់ភាពងាយ ស្រួលដល់អ្នកស្រាវជ្រាវ ទទួលបានជោគ ជ័យក្នុងការ ស្រាវជ្រាវរបស់គេ។
ការរៀបចំរចនាការស្រាវជ្រាវ យ៉ាងហោច ណាស់ត្រូវមានៈ
·         ការបញ្ជាក់ច្បាស់លាស់អំពីបញ្ហាការស្រាវជ្រាវ
·         នីតិវិធីនិងបច្ចេកទេសទាំងឡាយត្រូវបានគេប្រើប្រាស់សម្រាប់ការប្រមូលពត៌មាន
·         ចំនួនដែលត្រូវបានគេសិក្សា (ពីអ្នកណា, ចំនួនប៉ុន្មាន)
·         វិធីសាស្ត្រទាំងឡាយត្រូវបានគេប្រើប្រាស់នូវក្នុងដំណើរការ និងការវិភាគទិន្ន ន័យ។
តម្រូវការនៃការរៀបចំការស្រាវជ្រាវ គេកំ ណត់នូវអញ្ញតិ្ត ឬ អថេរ ២គឺៈ
o     អថេរមិនឯករាជ្យ ផ្លាស់ប្តូរ ឆ្លើយតប ទៅនឹងការប្រែប្រួលនៅក្នុងអញ្ញត្តិដទៃទៀត។
o     អញ្ញត្តិ ឬ អថេរឯករាជ្យ ធ្វើអោយមាន ការផ្លាស់ប្តូរនៅក្នុងអញ្ញត្តិមិនឯករាជ្យ។
លក្ខណៈពិសេសនៃការរៀបចំការស្រាវជ្រាវ បានល្អត្រូវមានៈ
Ø  ការរៀបចំការស្រាវជ្រាវសាកសមសម្រាប់បញ្ហាស្រាវជ្រាវជាក់លាក់ ជាទូទៅ ពាក់ព័ន្ធ ទៅនឹងការគិតពិចារណា ការ គិតពីកត្តាមួយចំនួនដូចខាងក្រោមៈ
§  បង្ហាញមធ្យោបាយអំពីការទទួលបានពត៌មាន
§  ភាពដែលអាចមាន និងជំ នាញផ្សេងៗ របស់អ្នកស្រាវជ្រាវនិងបុគ្គលិករបស់រដ្ឋ
§  គោលបំណងនៃបញ្ហាត្រូវបានគេសិក្សា
§  លក្ខណៈរបស់បញ្ហាត្រូវបានគេសិក្សា
§  ភាពដែលអាចមាននៃពេលវេលានិងលុយសម្រាប់ធ្វើការ ស្រាវជ្រាវ។
៩. ការស្រាវជ្រាវសារណាមាន ប្រាំជំពូកគឺៈ
- ជំពូកទី១: សេចក្ដីផ្ដើម
- ជំពូកទី២: រំលឹកទ្រឹស្ដី
-ជំពូកទី៣:ស្ថានភាពទូទៅរបស់ ក្រុមហ៊ុន ឬគ្រឹះស្ថាន
- ជំពូកទី៤: របកគំហើញនៃការ សិក្សាស្រាវ ជ្រាវ
- ជំពូកទី៥: សេក្ដីសន្និដ្ឋាន និង ការផ្ដល់ អនុសាសន៍
១០. កម្រងសំណួរមានពីរប្រភេទគឺ កម្រង សំណួរបិទ និង កម្រងសំណួរបើក។
*       កម្រងសំណួរបិទ គឺជាកម្រង់ សំណួរ ដែលមានចម្លើយស្រាប់គ្រាន់តែអ្នកជ្រើសរើសយកតាម ការពេញចិត្ត ឬតាម ការយល់ឃើញរបស់អ្នក។


*       កម្រងសំណួរបើក គឺជាកម្រ ង់សំណួរ ដែលមិនមានចម្លើយ គឺចម្លើយមាន សម្រាប់អ្នក ឆ្លើយតាមអ្វីដែលអ្វីដែល អ្នកយល់ឃើញ៕

មេរៀន សហគ្រិនភាព Y3, S2, 2012 WU
ជំពូក ១

សេចក្តីផ្តើម
          ១.១. បុព្វហេតុនៃការសិក្សាស្រាវជ្រាវ
          ១​.២. ចំណោទបញ្ហានៃការសិក្សាស្រាវជ្រាវ
          ១.៣. វត្ថុបំណងនៃការសិក្សាស្រាវជ្រាវ
          ១.៤. ផលប្រយោជន៍នៃការសិក្សាស្រាវជ្រាវ
          ១.៥. ទំហំនិងដែនកំណត់នៃការសិក្សាស្រាវជ្រា​វ
          ១.៦. វិធីសាស្រ្តនៃការសិក្សាស្រាវជ្រាវ
                   ក. ទិន្នន័យចម្បង
                   ខ. ទិន្នន័យបន្ទាប់បន្សំ
          ១.៧. រចនាសម្ព័ន្ធនៃការស្រាវជ្រាវ
ជំពូក ២
រំលឹកទ្រឹស្តី

          ២.១. រំលឹកទ្រឹស្តី
ការគ្រប់គ្រង គឺជាដំណើរការនៃ ការរៀបចំផែនការ ការបែងចែក ការដឹកនាំ និងការត្រួត ពិនិត្យ នូវរាល់សកម្មភាពការងារដើម្បីឲ្យអង្គភាពអាជីវកម្មសម្រេចបានប្រសិទ្ធផល និងប្រសិទ្ធភាព ខ្ពស់។ នៅក្នុងអង្គភាពមួយការរៀបចំផែនការ ក្នុងការគ្រប់គ្រង និងដឹកនាំបុគ្គលិក គឺជាការងារដែល សំខាន់ បំផុតរបស់អ្នកគ្រប់គ្រងដើម្បីឲ្យ អង្គភាពទទួលបានជោគជ័យ។ ការរៀបចំបុគ្គលិក នៅក្នុង អង្គភាពត្រូវបានយកចិត្តទុកដាក់បំផុតចំពោះ ការអនុវត្តន៍យុទ្ធសាស្រ្ត និងគោលនយោបាយថ្មីដែល ជាអាទិភាពពី ការគ្រប់គ្រងធនធានមនុស្ស និង ការប្រើប្រាស់បុគ្គលិកតាមបែបផ្សេងៗ។ ក្រោយ ពេលដែលរៀបចំ រចនាសម្ព័ន្ធក្នុងអង្គភាពរួចហើយ ដើម្បីឲ្យអង្គភាពមានដំណើរការទៅបានល្អ អាស្រ័យ ទៅការរៀបចំបុគ្គលិក និងការបែងចែកមុខនាទីទទួលខុសត្រូវ ឲ្យបានច្បាស់លាស់ ពោល គឺរៀបចំ ទៅ តាមឋានានុក្រមនៃអង្គការលេខដែលបាន រៀបចំសម្រេចរួចហើយ។
ការធ្វើការសម្រេចចិត្ត គឺមានសារៈសំខាន់ប្រសិទ្ធិភាព នៃអង្គភាពដែលមានការរួមបញ្ចូលនូវ ការបង្កើតគោលដៅ និងគោលបំណង ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព រចនាសម្ព័ន្ធនៃ អង្គភាព និងគោលនយោបាយ ការបែងចែកការងារបុគ្គលិក ការជួលបុគ្គលិក ការបែងចែកធនធាន  ការគ្រប់គ្រងពេលវេលា និងបន្តការងារ។ នៅក្នុងអង្គភាពនិមួយៗ តែងតែជួបប្រទះនូវបញ្ហាដែល កើតមាននៅពេលចាប់ផ្តើម កំពុងអនុវត្តន៍ និងពេលបញ្ចប់។ រាល់បញ្ហាទាំងអស់នោះក៏មានការ យកចិត្តទុកដាក់ពីអ្នកគ្រប់គ្រង និងថ្នាក់ដឹកនាំក្នុងការដោះស្រាយបញ្ហាទាំងនោះ។ កាដោះស្រាយ គឺជាកាតព្វកិច្ចមួយ ដែលអ្នកគ្រប់គ្រងត្រូវតែធ្វើ វាក៏ជាក្តីសង្ឃឹមមួយ ដែលអ្នកច្រើនមានចំពោះអ្នក គ្រប់គ្រង ហើយជាលក្ខណៈវិនិច្ឆ័យមួយដែលពួកគេនឹងវិនិច្ឆ័យទៅលើអ្នកគ្រប់គ្រងល្អដូចម្តេច។
នៅក្នុងអង្គភាពមួយដែលទទួលបានជោគជ័យ គឺអាស្រ័យទៅលើអ្នកគ្រប់គ្រង អ្នកដឹកនាំ  និងបុគ្គលិកដែលពោលពេញទៅដោយសមត្ថភាព និងចំណេះដឹង ចំណេះធ្វើពិតប្រាកដ។ ក្នុងនោះ ដែលអង្គភាព ឬក្រុមហ៊ុនត្រូវតែផ្តល់នូវតម្លៃតបស្នង ទៅលើអ្នកទាំងនោះ ក្នុងគោលបំណងគឺៈ
Ø  ដើម្បីទាក់ទាញនិយោជិក អោយបំរើការងារដល់ក្រុមហ៊ុន ឬអង្គភាពអាជីវកម្មរបស់ខ្លួន
Ø  ដើម្បីរក្សានិយោជិកដែលមានសមត្ថភាពស្រាប់ឲ្យនៅបំរើការងារជានិរន្តន៍
Ø  ដើម្បីឲ្យមានសមភាពទៅនឹងតម្លៃទីផ្សារពលកម្ម
Ø  ដើម្បីងាយស្រួលដល់ការគ្រប់គ្រង និងត្រួតពិនិត្យ ផលិតកម្ម និង សេវាកម្ម
Ø  ដើម្បីងាយស្រួលដល់អ្នកគ្រប់គ្រង គ្រប់ផ្នែកក្នុងក្រុមហ៊ុន ឬអង្គភាពអាជីវកម្ម ពិចារណា និង យល់ស្របគ្នាពីការទូទាត់តម្លៃតបស្នងនេះ
Ø  ដើម្បីឲ្យមានលក្ខណៈសមស្របទៅតាមលំនាំច្បាប់នានារបស់ប្រទេស ពិសេសច្បាប់ការងារ
២.២. ប្រភេទនៃតម្លៃតបស្នង
          តាមទ្រឹស្តីតម្លៃតបស្នងមាន បីប្រភេទគឺៈ
ក. ប្រាក់ខែ ឬប្រាក់ឈ្នួល
v  ប្រាក់ខែ ឬប្រាក់ឈ្នួល ជាកត្តាសំខាន់សម្រាប់ដំណើរការអាជីវកម្ម សេវាកម្ម និង ផលិតកម្មរបស់ក្រុមហ៊ុន ឬអង្គភាព។ ដូច្នេះតម្រូវឲ្យមាននយោបាយនៃ ការគ្រប់គ្រងឲ្យបាន ច្បាស់លាស់ និងប្រាកដប្រជា។
v  វិធីសាស្រ្តវាយតម្លៃការងារៈ ការវិភាគ និង ការវាយតម្លៃការងារជាដំណើរការ មួយដែលគេប្រើដើម្បីកំណត់ឲ្យបានច្បាស់លាស់ ពីតម្លៃការងារនីមួយៗ នៅ ក្នុងក្រុមហ៊ុន ឬអង្គភាព អាជីវកម្ម។
ខ. ការលើកទឹកចិត្តនិយោជិក
ការលើកទឹកចិត្តនិយោជិក គឺជាការទូទាត់សំណង ដែលផ្តល់រង្វាន់ដល់និយោជិក សម្រាប់ កិច្ចខិតខំប្រឹងប្រែង ពិសេសដូចជាការធ្វើឲ្យផលិតភាពកើនឡើង ធ្វើការលើសម៉ោង ការបំពេញការ ងារ សេវាកម្មជូនអតិថិជនបានល្អ។
          ប្រភេទនៃការលើកទឹកចិត្ត
*      ការលើកទឹកចិត្តបុគ្គលម្នាក់ៗ គឺជាការសម្តៅទៅលើការផ្តល់រង្វាន់ដល់បុគ្គលិក ដោយ ផ្ទាល់ ដូចជាបុគ្គលិកផ្នែកផលិត បុគ្គលិកផ្នែកលក់ អ្នកគ្រប់គ្រងជាដើម។
*      ការលើកទឹកចិត្តបុគ្គលមានការលើកទឹកចិត្តតាម កម្រៃជើងសារ ប្រាក់រង្វាន់ ប្រព័ន្ធ អត្រាការប្រាក់តាមចំនួនផលិតផលដែលបានធ្វើ។
*      ការលើកទឹកចិត្តជាអង្គភាពទាំងមូល។
គ. អត្ថប្រយោជន៍ផ្សេងៗរបស់និយោជិក
          ប្រាក់បំណាច់របស់និយោជិក គឺរង្វាន់ជាប្រយោល ដែលឲ្យនិយោជិកក្នុងនាមជាសមាជិក របស់អង្គភាព។

          ២.៣. ការជំរុញលើកទឹកចិត្ត
          ការរុញលើកទឹកចិត្ត គឺជាដំណើរការដែលចាប់ផ្តើមពីតម្រូការ ដែលនាំទៅរកឥរិយាបទក្នុង គោលបំណងឆ្ពោះទៅរកគោលដៅ ឬគ្រឿងលើកទឹកចិត្ត ដែលនឹងបំពេញនូវសេចក្តីត្រូវការ។ ការ ងាររបស់អ្នកគ្រប់គ្រងគឺ កំណត់សេចក្តីត្រូវការរបស់និយោជិក ដោយផ្តោតទៅលើអកប្បកិរិយាឆ្ពោះ ទៅលើការអនុវត្តការងារ។
          មនុស្សម្នាក់ៗមានទំនោទោរកការអភិវឌ្ឍគ្រឿងលើកទឹកចិត្តដ៏ទៀងទាត់ ដោយផ្អែកទៅលើ សាវតារបស់ពួកគេដែលជះឥទ្ធិពល ទៅលើបធ្យោបាយដែលពួកគេបង្ហាញនូវការងាររបស់គេ និង ដើម្បី បំពេញនូវជីវិតរស់នៅរបស់ពួកគេផងដែរ។
                   ២.៣.១. ការលើកទឹកចិត្តចំពោះស្នាដៃ
          បុគ្គលទាំងឡាយនឹងត្រូវបានលើកទឹកចិត្តដោយផ្តល់ដល់ពួកគេ នូវការប្រឡងប្រជែងប្រកប ដោយយុត្តិធម៌ និង ទទួលស្គាល់នូវការខិតខំព្យាយាម សម្រេចបានជោគជ័យ និងការឆ្លងកាត់ ឧបសគ្គក្នុងការខិតខំស្វែងរកដើម្បី សម្រេចបាននូវគោលដៅ។ ពួកគេនឹងបង្កើនការបំពេញការងារ នូវពេលពួកគេអាចដឹងបានថា ពួកគេនឹងទទួលបាននូវការតបស្នង និងការជឿទុកចិត្ត ហើយនឹង ការលើកសរសើរ ចំពោះការអនុវត្តរបស់ពួកគេ។
                   ២.៣.២. ការលើកទឹកចិត្តចំពោះការចូលរួម
          បុគ្គលទាំងឡាយនឹងត្រូវបានលើកទឹកចិត្តដោយការផ្តល់ឱកាស​ ក្នុងការធ្វើទំនាក់ទំនងរបស់ ពួកគេចំពោះមនុស្សដទៃទៀត។ ពួកគេនឹងបំពេញការងារបានល្អជាងមុន នៅពេលដែលពួកគេ ទទួលបានការលើកសរសើរចំពោះឥរិយាបទប្រកបដោយការគួរសមរបស់ ពួកគេ និង ការសហការ ល្អរបស់ពូកគេនៅក្នុងក្រុម។
                   ២.៣.៣. ការលើកទឹកចិត្តដោយការផ្តល់អំណាច
          បុគ្គលនឹងទទួលបានការលើកទឹកចិត្តដោយចេតនាដើម្បីឲ្យមានឥទ្ធិពលលើបុគ្គលិកដទៃទៀត និងទៅលើការផ្លាស់ប្តូរបរិយាកាស និងស្ថានភាព។
                   ២.៣.៤. ការលើកទឹកចិត្តដោយទទួលស្គាល់នូវសុវត្តិភាព
          បុគ្គលត្រូវបានលើកទឹកចិត្តក្នុងចេតនា ដើម្បីឲ្យពួកគេបង្កើននូវគុណភាពការងាររបស់គួកគេ ការបំពេញចិត្តចំពោះស្នាដៃរបស់ពួកគេ ធ្វើឡើងដោយយោងទៅលើការងាររបស់ពួកគេ។
          តាមទ្រឹស្តីឋានានុក្រម នៃសេចក្តីត្រូវការរបស់លោក ម៉ាស្លូរ បានចែងដូចខាងក្រោមៈ
ü  សេចក្តីត្រូវការលំដាប់ទាប
តម្រូវការផ្នែកសរីរៈ
តម្រូវការផ្នែកសុវត្ថិភាព
តម្រូវការផ្នែកសង្គម
ü  សេចក្តីត្រូវការលំដាប់ខ្ពស់
តម្រូវការគោរពអំណាច ការទទួលស្គាល់ស្នាដៃ
ការទទួលស្គាល់ និងជឿជាក់លើខ្លួនឯងៈ ភាពគ្រប់គ្រាន់ដោយខ្លួនឯង និងមានភាព ជឿជាក់លើសក្តានុពលដ៏ពេញលេញ។


១. សេចក្តីផ្តើម
             ១.១. ស្ថានភាពទូទៅ
          ដោយប្រទេសកម្ពុជាយើង ជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ដែលពឹងផ្អែកទៅលើវិស័យ បួន ដែលធ្វើឲ្យប្រទេសលូត លាស់រូមមាន វិស័យកាត់ដេរសំលៀកបំពាក់ វិស័យដេរស្បែកជើង វិស័យ-ទេសចរណ៍ និង វិស័យកសិកម្ម។ ក្នុងនេះដែល វិស័យកសិកម្ម គឺជាវិស័យមួយដែលប្រទេសកម្ពុជា យើងពឹងផ្អែកទាំងស្រុងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងជួយស្តារជីវភាព របស់ប្រជាជនខ្មែរឲ្យរួច ផុតពីភាពក្រីក្រផងដែរ។ ម្យ៉ាងទៀតវិស័យកសិកម្មនេះ មានការបែងចែកចេញជា ពីរ ផងដែរ គឺ វិស័យ​កសិកម្មដាំដុះ និង វិស័យកសិកម្មចិញ្ចឹមសត្វ។ ស្របទៅតាមអត្ថន័យខាងលើនេះ នាងខ្ញុំក៏ បានលើកយកនូវ គំរោងបង្កើត កសិដ្ឋានចិញ្ចឹមសត្វមួយប្រភេទមកបង្ហាញផងដែរ ដែលទាក់ទងជា មួយនឹង ការចិញ្ជឹមមាន់តាមគោលការណ៍ធម្មជាតិ ក្នុង ចំណោមការចិញ្ចឹមសត្វជាដទៃទៀត។
          ទន្ទឹមនឹងការបង្កើតកសិដ្ឋានសត្វមួយបាន យើងត្រូវស្គាល់ពីអ្វី ដែលទាក់ទងទៅនឹងការ ចិញ្ចឹមនោះជាមុនសិន គឺស្គាល់ ពីទីតាំងដែលត្រូវធ្វើជាកសិដ្ឋាន ពូជសត្វមាន់ល្អសម្រាប់ចិញ្ចឹមធ្វើ មេ ឬ បា ធ្វើរបង ធ្វើសំបុក ធ្វើចំណី ការផ្តល់ចំណី ការការពារពីជំងឺ ពីសត្វ ខាំ ឬ ទិច  និង ការថែ ទាំផ្សេងៗទៀត។
          មុនដំបូងយើងត្រូវស្គាល់ពីអ្វីជាសត្វមាន់? ហើយសត្វមាន់មានសរៈសំខាន់អ្វីខ្លះ សម្រាប់ មនុស្សយើង?
          មាន់ គឺជាប្រភេទបក្សីមួយបែបដែល ប្រជាជនកម្ពុជាទូទៅចូលចិត្តចិញ្ចឹមជាលក្ខណៈគ្រួសារ ព្រោះវាជាសត្វដែលផ្តល់ សាច់សម្រាប់ធ្វើជាអាហារ ជំនួសការទិញសាច់មកពីខាងក្រៅមកធ្វើម្ហូប។ មាន់មិនត្រឹមតែផ្តល់ជាអាហារ សម្រាប់ក្រុមគ្រួសារ តែប៉ុណ្ណោះទេ វាក៏ជាសត្វដែលត្រូវបានគេ ចិញ្ចឹមជាលក្ខណៈអាជីវកម្ម ដើម្បីផ្គត់ផ្គងជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ មិនត្រឹមតែមាន អាជីវកម្មក្នុងស្រុក ឬ ក្នុងប្រទេសនោះទេ វាក៏មានការនាំចូលពីបរទេស ហើយការនាំចូលទាំងអស់ នោះសុទ្ធ មានការក្លែងបន្លំ នូវសាច់ដែលគ្មានគុណភាព ឬសាច់មាន់ដែលមានជម្ងឺយកមកលក់ ឲ្យប្រទេសកម្ពុជាយើងដោយខុសច្បាប់ ដែលបណ្តាលឲ្យប្រជាជនកម្ពុជាយើង មានជម្ងឺដែលប៉ះ ពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ ដូចនេះហើយបានជានាងខ្ញុំមាន បំណងបង្កើតនូវ អាជីវកម្ម ចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ មួយកន្លែង ដើម្បីរួមចំណែកកាត់បន្ថយ ការនាំផលិតផល សត្វមាន់ ពីបរទេសដែលមិនមានគុណភាព ព្រមទាំងវាជួយឲ្យក្រុមគ្រួសាររបស់នាងខ្ញុំមានជីវភាព ធូរធារមួយកម្រឹតថែមទៀត។
          ១.២. ចក្ខុវិស័យ
          ដើម្បីជូយកាត់បន្ថយការប្រើប្រាស់នូវផលិតផល ឬ ចំណីអាហារដែលមានសារធាតុគីមី និង គ្មានគុណភាព ដែលមានការនាំចូលពីបរទេស រួមទាំងជួយបង្កើនការប្រើប្រាស់ផលិតផលក្នុងស្រុក តម្រូវការទីផ្សារ លើកកម្ពស់ជីវភាពប្រជាជន កាត់បន្ថយភាពក្រីក្រ និងជួយឲ្យប្រទេស មានការ អភិវឌ្ឍនិងរីកចម្រើនផងដែរ។
          ១.៣. បេសកកម្ម
          ប្រើប្រាស់វត្ថុធាតុដើមដែលផ្សំឡើងពីធម្មជាតិសុទ្ធសាទ្ធ តាមគោលការណ៍ធម្មជាតិ មិនប្រើ ប្រាស់សារធាតុគីមី ដែលធ្វើឲ្យមានការប៉ះពាល់ដល់សុខភាព របស់អ្នកប្រើប្រាស់ឡើយ។ ការមិន ប្រើប្រាស់ផលិតផល ដែលនាំចូលពីបរទេស បង្កើនការចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ ដើម្បី បំពេញចិត្តអតិថិជន និងតម្រូវការទីផ្សារ ប្រកបដោយគុណភាពខ្ពស់៕




















ជំពូក ២
. មូលសង្ខេប
           ២.១. ម្ចាស់កម្មសិទ្ធិ
          ការបើកនូវកសិដ្ឋានខ្នាតតូចនេះ ចាប់ផ្តើមបង្កើតឡើងដោយមានលក្ខណៈជា ឯកកម្មសិទ្ធិ ហើយមានការប្រើប្រាស់ កម្លាំងពលកម្មត្រឹមតែ (ពីរ ទៅ ប្រាំនាក់និងគ្រប់គ្រងដោយម្ចាស់ កម្ម សិទ្ធិ ម្នាក់គឺរូបនាងខ្ញុំ រស់ សុជេដ្ឋា ផ្ទាល់ ក្នុងការដឹកនាំ ដើម្បីឲ្យកសិដ្ឋានតូចនេះមានការរីកចំរើន នាពេលខាងមុខ តាមរយៈការសិក្សា និងការដឹកនាំប្រកបដោយវិជ្ចាជីវៈនិងចំណេះដឹងពិតប្រាកដ។
               ២.២. ការចាប់ផ្តើម
          ការចាប់ផ្តើមចិញ្ចឹមមាន់លើកដំបូង គឺមានចំនួនសមល្មមទៅនឹង ទីតាំង និងដើមទុនដែល យើងមាន ដោយមានការ ជំរុញលើកទឹកចិត្តពីក្រុមគ្រួសារ និងញ្ញាតិមិត្តជិតឆ្ងាយ។ ក្នុងនោះដែល មានចំនួន មាន់មេ ហាសិបក្បាល មាន់បា ដប់ប្រាំក្បាល និង មាន់ចិញ្ចឹម យកសាច់ មួយពាន់ក្បាល ផងដែរ។
               ២.៣. ផលិតផល មាន ឈ្មោះ ផ្លាកសញ្ញា និងទីាតាំង
        គ្រប់សមិទ្ធផលដែលសម្រេចបានដាក់លក់ នៅលើទីផ្សារត្រូវតែមានការបញ្ជាក់ ឬ អះអាង ចំពោះអតិថិជន និងទទួលស្គាល់ថានេះ ពិតជាផលិតផលរបស់កសិដ្ឋាន យើងពិតប្រាកដមែន រួមមាន៖
Ø  ឈ្មោះសម្គាល់កសិដ្ឋានចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិមានន័យថាគឺចង់ បញ្ជាក់ពីការចិញ្ចឹមមាន់ ដែកមិនបានប្រើប្រាស់សារធាតុគីមី ដែលមានផលប៉ះពាល់ ដល់សុខភាពរបស់អ្នកបរិភោគឡើយ នេះជាការ ចិញ្ចឹមដោយប្រើផលិតផលធម្មជាតិ សុទ្ធសាទ្ធ របស់កូនកសិករខ្មែរយើង ទៅតាមការសិក្សា និងបណ្តុះ បណ្តលពីអង្គការ ផ្សេងៗ និងទេពកោសល្យ គំនិតឆ្នៃប្រឌិត និងភាពព្យាយាមតស៊ូរបស់អ្នកបង្កើត។
Ø  ស្លាកសញ្ញាមានរូបមេមាន់ដើរបណ្តើរកូនមាន់មួយសម្បុកកម្ពង់ចឹកចំណីបញ្ជាក់ ពីភាពដឹកនាំឆ្ពោះទៅរក ជោគជ័យក្នុងការចិញ្ចឹមជីវិត និងរីកធំធាត់រាង្គកាយ ដែល មានគុណភាពខ្ពស់ មិនមានជម្ងឺ។




ជំពូក ៣

. ផែនការយុទ្ធសាស្រ្ត និង ទីផ្សារ
           ៣.១. ទីផ្សារគោលដៅ
        ដោយបច្ចុប្បន្នប្រទេសកម្ពុជាយើងមានការប្រែប្រួល នូវតម្រូវការម្ហូបអាហារ ដែលធ្វើឲ្យមាន ផលប៉ះពាល់ដល់សុខភាព អ្នកបរិភោគ ចំពោះសាច់សត្វមួយចំនួន ដូចជា សាច់គោ សាច់ជ្រូកជា ដើម។ ដូចនេះហើយទើបមានតម្រូវការចំពោះសាច់មាន់ នៅលើទីផ្សារយ៉ាងខ្លាំង ដែលធ្វើឲ្យមាន ការហូរចូល ផលិតផលសត្វមាន់ពីបរទេសយ៉ាងច្រើនកោះករនៅលើទីផ្សារ ដែលជា ហេតុនាំឲ្យ ប្រជាជននៅក្នុងប្រទេសជូបការពិបាកនៅក្នុងការឈានជើងចូលក្នុងទីផ្សារ។ ដោយមានតម្រូវការ យ៉ាងច្រើននេះទើប ធ្វើឲ្យទីផ្សាររបស់មាន់កាន់តែមានការរីកចម្រើន មានអតិថិជនច្រើន ដែលមាន តម្រូវការទៅលើសាច់មាន់។ អតិថិជនគោលដៅ ដែលយើងត្រូវយកចិត្តទុកដាក់ និងធ្វើការទាក់ ទាញចំពោះអតិថិជន ដែលអាចមានដូចជា ប្រជាពលរដ្ឋទូទៅ ឈ្មួញកណ្តាល អាជីវករលក់នៅលើ ទីផ្សារ ចុងភៅធ្វើម្ហូបការ ធ្វើម្ហូបបុណ្យផ្សេងៗ តាមភោជនីយដ្ឋាន អាហារដ្ឋាន --។ ដើម្បីពង្រឹង និងជួយឲ្យ អាជីវកម្មរបស់យើងកាន់តែមានការរីកចម្រើន  កាន់តែមានអតិថិជន និងកសិដ្ឋានកាន់តែមានឈ្មោះល្បី ទាំងសេវាកម្ម និងគុណភាព។
               ៣.២. យុទ្ធសាស្រ្តក្នុងការបែងចែកទីផ្សារគោលដៅ
          ទោះជានៅលើទីផ្សារ មានតម្រូវការសាច់មាន់ យ៉ាងណាក៏ដោយអ្នកអាជីវកម្មត្រូវមានការអភិវឌ្ឍ និងពង្រីកអាជីវកម្ម របស់ខ្លួនឲ្យកាន់តែធំឡើងៗ ដែលមានអតិថិជនកាន់តែច្រើន ដើម្បី ទទួលបានប្រាក់ចំណូលកាន់តែច្រើន។ ដូច្នេះហើយអ្នក អាជីវកម្មត្រូវការមាន ការបែងចែកទីផ្សារ ក្នុងការលក់ផលិតផលរបស់ខ្លួនមិនថានៅក្នុងទីផ្សារ ឬ ឈ្មួញកណ្តាលនោះទេ គឺយើងត្រូវធ្វើយ៉ាង ណាឲ្យមានអតិថិជនកាន់តែច្រើន និងបង្កើនការចិញ្ចឹមបន្ថែមទៀត តាមត្រូវការរបស់អតិថិជន  ដែលប្រកប ដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្នុងការចិញ្ចឹមតាមគោលការណ៍ធម្មជាតិនេះ។
               ៣.៣. យុទ្ធសាស្រ្តក្នុងការចិញ្ចឹម
*      ការជ្រើសរើសទីតាំង និង ជម្រកសត្វមាន់
ការចិញ្ចឹមសត្វមាន់គឺយើងមិនត្រូវចិញ្ចឹមដោយគ្មានការយកចិត្តទុកដាក់នោះទេ។ យើងត្រូវ ជ្រើសរើសនូវទីតាំងណា ដែលសមស្របទៅនឹងអាកាសធាតុ និងបរិយាកាសនៅជុំវិញនោះ ហើយ ក៏មានការធ្វើនូវ ទ្រុង សម្បុក និងកន្លែងផ្តល់ចំណី។
ចំពោះការធ្វើទ្រុង វាមានសារៈសំខាន់ណាស់សម្រាប់ ទប់ស្កាត់នូវកត្តាជាច្រើនដូចជា៖ ការឆ្លងជម្ងឺពីខាងក្រៅ សត្វស៊ី គេលួច កង់បុក ឬ ម៉ូតូកិនជាដើម និងងាយស្រួលក្នុងការរធ្វើទ្រើង សម្រាប់ដាក់សម្បុកផងដែរ។ ទ្រុងអាចធ្វើអំពី រនាបប្ញស្សី សំណាញ់ សាច់ថ្នង ឬ សំណាញ់-ដែកលួស។ នៅក្នុងទ្រុងមានទ្រើងសម្រាប់ឲ្យមាន់ជ្រក ដែលមានកម្ពស់ផុតពីដី ហើយមានដំបូរ ដែលប្រក់អំពី ស្លឹកត្នោតកណ្តប ឬ ស្បូវកណ្តប ដើម្បីការពារកម្តៅថ្ងៃ និងទទឹក ទឹកភ្លៀង។
ហើយការធ្វើសម្បុកវិញយើងត្រូវដាក់វាកុំឲ្យត្រូវនឹង កម្តៅថ្ងៃ  ឬ ទឹកភ្លៀងទេ វាធ្វើឲ្យកូនមិន ញាស់ ការធ្វើសម្បុកអាច យក ចម្បើង ស្លឹកចេក មកវិញជារង្វង់ ដើម្បីឲ្យមាន់វាពងដាក់ក្នុងនោះ។
រីឯការផ្តល់ចំណីវិញគឺ ត្រូវមានកន្លែងមួយសម្រាប់ផ្តល់ចំណីរ ដោយឲ្យឆ្ងាយពីកន្លែងដែល មាន់ដេក និងសម្បុកមាន់ពង គឺការពារ ការកម្ពប់ចំណីរ ធ្វើឲ្យរាយប៉ាយដែល អាចបង្កទៅជា មេរោគ អាចឲ្យមាន់មានជម្ងឺបាន ហើយវាងាយស្រួលក្នុងការបោសសម្អាតផងដែរ។
*      ការជ្រើសរើសពូជ
ការជ្រើសរើសពូជមាន់យកមកចិញ្ចឹម យើងត្រូវដឹងថា មាន់ណាជាប្រភេទមាន់ចិញ្ចឹម យកសាច់ និងមាន់ណាចិញ្ចឹម សម្រាប់ធ្វើមេ និងបា  បន្ត។ នៅក្នុងកសិដ្ឋានយើងអាចចិញ្ចឹម ពូជមាន់មានការនាំចូលពីបរទេស និងពូជមាន់នៅក្នុងស្រុកយើង ផ្ទាល់។ ប៉ុន្តែការជ្រើសរើសពូជ មាន់ដែលសមស្របក្នុងការចិញ្ចឹម គឺពូជមាន់ដែលមាននៅក្នុងស្រុកយើងស្រាប់ ពីព្រោះវាងាយ បន្សាំទៅនឹងអាកាសធាតុ ការស៊ីចំណី អាចភ្ញាស់កូនដោយខ្លួនឯង ពិសេសវាធនទៅនឹងជម្ងឺ ផ្សេងៗ។
ក្នុងការចិញ្ចឹមមាន់ឲ្យបានល្អ ដោយមិនបាត់បង់នូវគុណភាព និងទិន្នផលិតផល យើងត្រូវ អនុវត្តន៍នូវគោលកាណ៍ មួយចំនួនដូចខាងក្រោមៈ
          យើងត្រូវរើសយកពូជមាន់ណាដែលល្អ មិនធ្លាប់មានជម្ងឺ ឬ ផ្ទុកនូវមេរោគក្នុងខ្លួន និងមាន មាឌធំ ហើយរឹងមាំ ពីព្រោះ ដើម្បីឲ្យកួនមាន់កើតមកមានសុខភាពល្អ និងរីកលូតលាស់ បានល្អ ហើយមិនងាយឆ្លងទៅនឹងជម្ងឺ ផ្សេងៗនៅក្នុងហ្វូងឡើយ។
ចំពោះការជ្រើសរើសពូជមាន់សម្រាប់ធ្វើបាបាន យើងត្រូវមើលតាំងពីមាន់នោះនៅវ័យជំទង់ ដែលមានអាយុចាប់ពី ប្រាំ ទៅ ប្រាំមួយខែមកម្លេះ ហើយវាមានទម្ងន់ចាប់ពី ពីរគីឡូ ឡើងទៅ ហើយវាមាន ជើងពណ៌ល្មៀត នឹងសិរក្រហម ក្នុងកំឡុងពេលវាមានអាយុប្រហែល ប្រាំបួនខែ ទៅ បីឆ្នាំ គឺវាមានភាព រហ័សរហួន និងពូកែជាន់មេ។
          រីឯការជ្រើសរើសពូជមាន់សម្រាប់ធ្វើមេវិញ  ត្រូវមានអាយុចាប់ពី ប្រាំពីរខែ ឡើងទៅ និង ទម្ងន់ចាប់ពី មួយគីឡូប្រាំខាំ ឡើងទៅ ហើយអាចផ្តល់ពង ក្នុងមួយដងចំនួន ប្រាំបី ទៅ ដប់គ្រាប់ នឹង អាចពងបានយ៉ាងតិចពី បួន ទៅ ប្រាំដង ក្នុងមួយឆ្នាំ។ ក្នុងការក្រាបពងវាអាច ឲ្យពងញាស់ បានយ៉ាងតិចក៏ ប្រាំបីក្បាល ក្នុងមួយសម្បុក និង អាចចិញ្ចឹមរស់បានល្អគឺត្រឹម ប្រាំមួយក្បាល ដោយមេមាន់ដែលពូកែថែកូនផងដែរ។
          សម្គាល់បើយើងចង់ ជ្រើសរើសមាន់សម្រាប់ធ្វើពូជបន្ត ត្រូវយកមាន់ណាដែលមាន មាឌធំ សុខភាពល្អ ពងបានច្រើន ពូកែថែកូន ហើយធនទៅនឹងជម្ងឺ។ កត្តាដែលគួជៀសវាង គឺមិនត្រូវយក ពូជមាន់ដែលមានមាឌតូច ការបង្កាត់ជាន់ឈាមគ្នា រវាងកូននឹងមេ បងនឹងប្អូន  កូនដែលទើនញាស់ លើកដំបូង មេដែលមានអាយុលើពី បីឆ្នាំ ហើយនិងមាន់ដែលមានលក្ខណៈទន់ខ្សោយ ងាយឆ្លងទៅ នឹងជម្ងឺផ្សេងៗ។
*      ការផ្តល់ចំណី
នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វ យើងត្រូវមានការផលិតមេចំណី ដើម្បីបង្កើននូវប្រសិទ្ធិភាពក្នុង ការធំលូតលាស់របស់មាន់ តាមលក្ខណៈបច្ចេកទេសលាយងាយៗ ដោយមានធាតុផ្សំដូចជា៖ សាច់ បន្លែ មើមរុក្ខជាតិ ផ្លែឈើ យកមកចិញ្រ្ជាំ ឬ កិនបញ្ចូលគ្នាធ្វើយ៉ាងណាឲ្យម៉ដ្ឋល្អរួចលាយជាមួយស្ករ មួយភាគ បី ច្របល់ឲ្យសប់ដាក់ក្នុងកែវបិទជិន ទុករយៈពេលដប់ប្រាំថ្ងៃ។ ការដាក់ចំណីឲ្យមាន់ស៊ី ត្រូវលាយជាមួយមេចំណីចំនួន មួយភាគរយ នៃចំណីសរុបជាការស្រេច។
ធម្មតាមាន់ជាសត្វដែលចូលចិត្តចឹក និងកកាយ ដើររកចំណីបន្ថែម ដូច្នេះយើងត្រូវរកនូវ ចំណីបន្ថែមដោយតាមបច្ចេកទេសមួយចំនួនដូចជា៖ ការជីកនូវរណ្តៅជម្រៅ បីតឹក ទំហំ បីគុណបួន ម៉ែត្រ ដោយប្រមូលស្លឹកឈើ និងសារធាតុផ្សេងៗទៀតដាក់ក្នុងនោះដោយ ឧស្សាហ៍ស្រោចទឹក និងកាប់ជ្រួយ ដើម្បីឲ្យមានសត្វល្អិតជាចំណីសម្រាប់មាន់  ព្រោះសត្វល្អិតសម្បូរដោយ សារធាតុ សាច់ ធ្វើឲ្យមាន់មានការធំធាត់ និងលូតលាស់ឆាប់រហ័ស។
          មិនត្រឹមតែការផលិតចំណីប៉ុន្នឹងនោះទេ ការផ្តល់ទឹកសម្រាប់មាន់ផឹក គឺជាការសំខាន់ ណាស់ពីព្រោះ ទឹកគឺជាសារធាតុមួយដែលជីវិតសត្វលោកមិនអាចខ្វះបានឡើយ។ ទឹកដែលផ្តល់ ឲ្យមាន់ផឹកគឺត្រូវតែជាទឹកស្អាត ហើយនឹងពោលពេញដោយសារធាតុចិញ្ចឹម ព្រោះទឹកមានតួនាទី ក្នុងការបន្សាព្វសារធាតុដែលមានជាតិពុលនៅក្នុងខ្លួន ជួយរំលាយអាហារ ស្រូបយកសារធាតុ ចិញ្ចឹម រក្សាលម្នឹងសីតុណ្ហភាពក្នុងខ្លួន និងមិនងាយឆ្លងនូវជម្ងឺផ្សេងៗ។
          ការផ្តល់ចំណីឲ្យមាន់ គឺយើងត្រូវឲ្យចំណីសម្រាប់មាន់ក្នុង មួយថ្ងៃ ចំនួនបីដង ដែលមាន បរិ- មាណប្រហែលមួយខាំ ក្នុងមួយក្បាល។ ចំណីដែលយើងផ្តល់ឲ្យនេះគឺ ផ្សំឡើងពីធម្មជាតិដូចជា៖
ü  ស្រូវត្រាំទឹកមានពន្លក
ü  ចុងអង្ករ
ü  កន្ទក់
ü  បន្លែ ( ត្រកួន ស្លឹកងប់ ស្លឹកបាស ស្ពៃ…) មានចាប់ពី សាមសិបភាគរយ ទៅ សែសិប ភារយនៃចំណីសរុប និងអំបិល ដប់ភាគរយ។
ü  ផ្លែឈើ ( ល្ហុងទុំ ឪឡឹក ខ្នុរទុំ ចេកទុំ ស្វាទុំ…)
ក្នុងនោះសារធាតុដែលនមាននៅក្នុងចំណី មានដូចជា៖
Ø  អាហារជាតិសាច់
Ø  អាហារថាមពល
Ø  អាហារជាតិរ៉ែ
Ø  អាហារជាតិវីតាមីន។
*      ការការពារ និង ព្យាបាល
ទោះបីជាមាន់ទទួលបានចំណីគ្រប់គ្រាន់យ៉ាងណា ក៏មិនអាចធានាថាមិនកើតជម្ងឺនោះដែរ យើងត្រូវការពារជម្ងឺទាំងនោះកុំឲ្យឆ្លង ដោយប្រើប្រាស់ថ្នាំដែលផ្សំពីធម្មជាតិ ដូចជា៖
·         ស្លឹកគ្រៃ
·         ស្លឹកស្តៅ
·         សំបកគរ
·         សំបកស្តៅ
·         ខ្ញី
·         ខ្ទឹមសរ
ធាតុទាំងអស់នេះយើងអាចយកមួយណាក៏បាន គ្រាន់តែយកវាទៅត្រាំនៅក្នុងទឹក ហើយឲ្យ មាន់ផឹកជាប្រចាំជាការស្រេច។
វ៉ាក់ស៊ាំងធម្មជាតិ ៖ គឺដែលផ្សំឡើងពី ស្រាសរ និង សត្វដែលមានពិស ( ពស់ ខ្យាដំរី ឪម៉ាល់ ស្រាំង...) ត្រាំទុកក្នុងរយៈពេល មួយសប្តាហ៍ រួចយកទៅបន្តក់លើកូនមាន់ដែលទើបនឹងញាស់បាន មួយថ្ងៃ មួយតំណក់សម្រាប់កូនមាន់មួយក្បល បីសប្តាហ៍ក្រោយអាចបន្តក់ម្តងទៀត ពីពីរ ទៅ បី ដំណក់ ក្នុងកូនមាន់មួយ ហើយរយៈពេលមួយខែក្រោយយើងបន្តក់ម្តងទៀតដូចមុនដែរ។
          ការការពារស្រមើល ៖ នៅពេលមាន់ក្រាបពងតែងតែមានស្រមើលនៅក្នុងសម្បុក ដែលវាជា សត្វ មួយប្រភេទដែលខាំ ធ្វើឲ្យរមាស់ និងកើតជាជម្ងឺសើរស្បែក ធ្វើឲ្យកូនមានទើបនិងញាស់ឈឺ និង ងាប់បាន។ ដូចនេះដើម្បីការពារស្រមើលបាន យើងត្រូវយក សាវម៉ាវព្រៃ ស្លឹកគ្រៃ ស្លឹកទៀប ស្លឹកស្តៅ ដាក់ទ្រាប់បាតសម្បុក និងម្យ៉ាងទៀតរោយកំទិចថ្នាំជកនៅជុំវិញសម្បុកនោះក៏បានដែរ នូវ ពេលដែលមាន់ញាស់រួចយើងត្រូវដុតទ្រនាប់ពងមាន់នោះចោល លាមកត្រូវសម្អាតរាល់ថ្ងៃ។
          ការទំលាក់ព្រូនមាន់៖ យើងអាចដឹងថាមាន់មានព្រូនបានដោយសារ មាន់មិនសូវធំ រើសចំណី ដូចនេះដើម្បីទំលាក់ព្រូនយើងត្រូវ យកដូងទុំកោសដាក់លាយឲ្យមាន់ស៊ី ស្លាខ្ចីបុកលាយជាមួយទឹក ឲ្យមាន់ផឹក និងឲ្យមាន់ស៊ីស្លឹកកន្ធមធេត ឬ ផ្លែកន្ធមធេត។
          ម្យ៉ាងវិញទៀតយើងត្រូវសម្អាតទ្រុងមាន់ជាវាងរាល់ថ្ងៃ និងប្រើកំបោរសរសម្លាប់មេរោគរោយ នៅតាមរបរ ការពារការឆ្លងជម្ងឺផ្សេងៗផងដែរ។
               ៣.៤. ការព្យាករណ៍ការលក់
          ក្នុងការចិញ្ចឹមមាន់លើកដំបូងយើងត្រូវចំណាយពេល ពីពីរខែ ទៅ បីខែ ទម្រាំតែនឹងអាចចាប់ លក់បាន។ មាន់ដែលចាប់លក់បានគឺ នៅក្នុងកំឡុងពេលចុងខែទីបី ឬ ដើមខែទីបួន  ការលក់ក្នុង លើកដំបូងមាន់មានចំនួនត្រឹមតែ ប្រាំបូនរយកៅសិបក្បាល ដែលមានទម្ងន់ប្រមាណជា មួយគីឡូ ពីរខាំ ក្នុងមួយក្បាល។ ដូចនេះក្នុងការលក់លើទីមួយ យើងអាចប្រមូលបានចំណូលបាន ដប់លាន ប្រាំមួយសែនប្រាំបួនម៉ឺនពីរពាន់រៀល ដោយតម្លៃនៅលើទីផ្សារ ថ្លៃប្រាំបួនពាន់រៀលក្នុងមួយគីឡូ។ បន្ទាប់មកយើងអាចលក់មាន់ក្នុងរយៈពេលជាបន្តបន្ទាប់ នៃការចិញ្ចឹម និងទៅតាមតម្រូវការរបស់ អតិថិជនផងដែរ។
               ៣.៥. យុទ្ធសាស្រ្តក្នុងការលក់
          ដើម្បីឲ្យការលក់ទទួលនូវប្រសិទ្ធភាព និងមានតម្រូវការ យើងត្រូវស្វែងយល់ពីតម្រូវការ ទីផ្សារ និងអ្នកជាអតិថិជនជាមុនសិន។ ចំពោះអតិថិជននៅក្នុងនោះមានដូចជា៖
o   អតិថិជនទូទៅ
o   ឈ្មួញកណ្តាល (លក់ក្នុងស្រុក និងក្រៅស្រុក)
o   អាជីវករលក់នៅលើទីផ្សារ (លក់មាន់សាច់)
o   ចុងភៅ (ក្នុងពិធីមង្គលការ និងពិធីបុណ្យផ្សេងៗ)
o   ភោជនីយដ្ឋាន និងអាហារដ្ឋាន
មានទំនាក់ទំនងជិតស្និតជាមួយនិង អតិថិជន ណែនាំពីគុណភាពនៃផលិតផលមាន់របស់ យើង ទៅនឹងមាន់ដែលនាំចូលពីបរទេស ផ្តល់សេវាកម្មដឹកជញ្ជូនដល់កន្លែងជូនអតិថិជន រហ័ស ទាន់ចិត្ត និងបង្កើនការចិញ្ចឹមមាន់ឆ្លើយតបទៅតាមតម្រូវការរបស់អតិថិជន ដោយមិនមានការ យឺតយ៉ាវ ឬអាកខានឡើយ។








ជំពូក ៤
          . ផែនការហិរញ្ញវត្ថុ
               ៤.១. ការចាប់ផ្តើមនៃមូលធន
វត្ថុធាតុដើមត្រូវការ
ទំហំ
ចំនួន
តម្លៃក្នុងមួយឯកត្តា
តម្លៃសរុប
ឬស្សីធ្វើទ្រុង
និង របង
(៥មx២០ម)x
(២៥មx៥០ម​)
១០០ ដើម
៥.០០០រៀល
៥០០.០០០រៀល​
ពូជមេមាន់

៥០ ក្បាល
២០.០០០រៀល
១.០០០.០០០រៀល
ពូជមាន់បា

១៥ ក្បាល
២៥.០០០រៀល
១.៥០០.០០០រៀល
កូនមាន់សាច់

១.០០០ ក្បាល
២.៨០០រៀល
២.៨០០.០០០រៀល
ចំណីស្រូវ

៥០០ គីឡូ
៨០០រៀល
៤០០.០០០រៀល
កន្ទក់

៣០០ គីឡូ
២៥០រៀល
៧៥.០០០រៀល
ចុងអង្ករ

១៥០ គីឡូ
៣០០រៀល
៤៥.០០០រៀល
បន្លែ

១០០ គីឡួ
២០០រៀល
២០.០០០រៀល
ថ្លៃឈ្នួលបគ្គលិក
៣ ខែ
៥​ នាក់
១៥០.០០០រៀល
២.២៥០.០០០រៀល
តម្រូវការផ្សេងៗ
៣ ខែ

៥០.០០០រៀល
៥០.០០០រៀល
ទុនបំរុងសរុបក្នុងការបើកកសដ្ឋាន
មានចំនួន ៩.៥០០.០០០រៀល
ទុនសរុបក្នុងការចំណាយដំបូង
៨.៦៤០.០០០រៀល
សរុបទៅទុននៅក្នុងការបើកកសិដ្ឋានចិញ្ចឹមមាន់តាមគោលការណ៍ធម្មជាតិ លើកដំបូងត្រូវ ប្រើថវិការអស់ចំនួន ប្រាំបីលានហុកសិបប្រាំម៉ឺនរៀល។
               ៤.២. ផែនការថវិកា
ប្រាក់ចំណូលដែលទទួលបានពីការលក់ត្រូវយកទៅរៀបចំដូចជា៖
ü  បើកប្រាក់បៀវត្សឲ្យបុគ្គលិក បីនាក់
ü  ទិញកូនបន្ថែម និងចំណី
ü  ជួសជុលទ្រុង និងពង្រីកទ្រុង
ü  ទិញសម្ភរៈបន្ថែម
ü  ប្រាក់ដែលនៅសល់ទុកចូលជាទន់បំរុង។



ជំពូក ៥

        ៥. សេចក្តីសន្និដ្ឋាន និងអនុសាសន៍
             ៥.១ សេចក្តីសន្និដ្ឋាន
អាជីវកម្មមួយអាចកើតឡើងបាន គឺអាស្រ័យទៅលើញ្ញាណតាំងពីកំណើត របស់បុគ្គល រួមទាំង ទេពកោសល្យ  និងភាពប៉ិនប្រសព ហើយនិងមានគំនិត ភាពជាអ្នកដឹកនាំផងដែរ។
ក្នុងន័យនេះ មានន័យថា ប្រសិនបើយើងចង់ធ្វើអ្វីមួយត្រូវមានការគិតជាមុនសិន ថាតើយើង អាច រកស៊ីនូវអាជីវកម្មនេះ​បានដែរឬទេ? ធ្វើទៅចំនិញឬខាត ? មានចំណេះដឹង និងជំនាញពិត ប្រាកដទេ ពេលធ្វើទៅនឹងទទួលបានជោគជ័យ? យើងមានសមត្ថភាពក្នុងការគ្រប់គ្រង ឬដឹកនាំល្អ ដែរឬទេ? ក្នុងនោះយើងមានដើមទុនគ្រប់គ្រាន់ក្នុងការបើកអាជីវកម្មនេះដែរឬទេ? ការតាំងចិត្តក៏ជា ការជំរុញ លើកទឹកចិត្តឲ្យទទួលបានផលល្អក្នុងការងារដែលខ្លួនកំពុងតែធ្វើ។
ដើម្បីទទួលបានជោគជ័យនៅក្នុងអាជីវ​កម្ម យើងត្រូវស្វែងយល់អំពីសំនួរមួយចំនួនខាងលើ នេះដើម្បីងាយស្រួលក្នុងការអនុវត្ត ការដឹកនាំ នឹងធ្វើការសម្រេចចិត្តបានត្រឹមត្រូវនៅក្នុងអាជីព្វ របស់ខ្លួននាពេលអនាគត។
               ៥.២ អនុសាសន៍
រួមមកនៅក្នុងការបើកនូវអាជីវកម្មមួយបាន លុះត្រាតែយើងមាននូវ គំនិត ចំណេះដឹង សមត្ថភាព ថវិកា ការតាំងចិត្ត និងគោលបំណង ច្បាស់លាស់នូវក្នុងការធ្វើអាជីវកម្មនោះ។ ហើយ ម្យ៉ាងវិញទៀតគោលបំណង ក៏ជាកត្តាសំខាន់បំផុតរបស់យើង ព្រោះមនុស្សគ្រប់រូបសុទ្ធតែមាន បំណងរៀងៗខ្លួននៅក្នុងជីវិត យ៉ាងណាមិញការប៉ងរបស់យើង ពេលខ្លះអាចទទួលបាន ប៉ុន្តែពេល ខ្លះមិនអាចទទួលបានដូច បំណងនោះទេ ប្រសិនបើយើងគ្មានការតាំងចិត្ត សមត្ថភាព ថវិកា និង គំនិតផ្តួចផ្តើមនោះ។