SOCHETHA_PV.KHMER of all Friend in Cambodia! E-mail: sochetha11.pv@gmail.com, rossochetha11.pv@gmail.com, Face book: Ros Sochetha, Bong Tom Kpc, កូនកំព្រា ឪពុក &Tel: 012-086-066 547 846
ខ្ញុំស្រឡាញ់គ្រួសារ ខ្ញុំស្រឡាញ់បងប្អូន ខ្ញុំស្រលាញ់មិត្តភ័ក្ត​ ខ្ញុំស្រលាញ់ខែ្មរសូមឲ្យអ្នកទាំងអស់គ្នារស់ប្រកបដោយសេចក្តីសុខសាន្តរៀងអើយ!

ជីវប្រវត្តិ

នាងខ្ញុំឈ្មោះ រស់​ សុជេដ្ឋា ភេទ ស្រី កើតនៅថ្ងៃទី ១១ ឧសភា ១៩៨៩ នៅភូមិ អំបែងចេះ ឃុំល្វេ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ដែលមានឪពុក ឈ្មោះ រស់ សុផុន ជាជាងឈើ អាយុ ៤៥ ឆ្នាំបាន ទទួលមរណៈភាព នៅវេលាម៉ោង ១០​ យប់ ថ្ងៃ ពុធ ទី ១៤ ខែ មិនា ឆ្នាំ ២០០៧ ដោយរោគគាំងបេះដូង នៅក្នុងភូមិ កំពង់ក្របី ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។


ម្តាយ ឈ្មោះ គាន គឹមស្រ៊ាង ជាកសិករ និងជាអ្នកតម្បាញ សព្វថ្ងៃរស់ នៅភូមិ អំបែងចេះ ឃុំល្វេ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ជាមួយ កុង និង យាយ។

ខ្ញុំមានបងប្អូន ២ នាក់ នាងខ្ញុំ ជាកូនច្បង ហើយ និងប្អូនប្រុសម្នាក់ ឈ្មោះ រស់ សុមេសា កើតនៅថ្ងៃ ច័ន្ទ ទី ២៧ ខែ មេសា ឆ្នាំ ១៩៩២ ប្អូនប្រុសរបស់ខ្ញុំបានបញ្ឈប់ការសិក្សា នៅថ្នាក់ទី 11 ដោយសារតែ កត្តាជីវភាពគ្រួសារ។

នាងខ្ញុំបានបន្តការសិក្សាថ្នាក់ មហាវិទ្យាល័យនៅ សាកលវិទ្យាល័យ វេស្ទើន សាខាខេត្តកំពង់ចាម នៅក្នុងឆ្នាំ2009 ក្នុងនាងខ្ញុំបានចាប់ យកជំនាញ បច្ចេកវិទ្យាកុំព្យូទ័រ ថ្នាក់បរិញ្ញាប័ត្ររង ដែលបានបញ្ច​ប់ នៅថ្ងៃទី 10 ខែ តុលា ឆ្នាំ 2011។

បន្ទាប់មកនាងខ្ញុំបានបន្តការសិក្សា ថ្នាក់បរិញ្ញប័ត្រ ដោយចាប់យក ជំនាញគ្រប់គ្រង បន្តទៀតនៅក្នុងសាកលវិទ្យាល័យ វេស្ទើន សាខា ខេត្តកំពង់ចាមដដែរ។

នៅក្នុងការសិក្សារបស់ខ្ញុំមានការ លំបាកជាខ្លាំងដោយសារតែស្ថាន ភាពជីវភាពគ្រួសារ មិនមានថវិការគ្រប់គ្រាន់ ក្នុងការសិក្សា ប៉ុន្តែ ទោះជា យ៉ាងណាក៏ អ្នកម្តាយខំប្រឹងតស៊ូឲ្យរូបខ្ញុំបានរៀន ដោយមិន មាន ការត្អូញត្អែរដែរ។

បច្ចុប្បន្ននាងខ្ញុំរស់នៅទីក្រុងកំពុងចាម ដើម្បីសិក្សាបញ្ចប់ការសិក្សានៅ ថ្នាក់បរិញ្ញាប័ត្រ នាឆ្នាំ2013 ខាងមុខនេះ។ នាងខ្ញុំសូមសន្យាថា​ នឹងខិត ខំរៀនសូត្រឲ្យពូកែ មានការងារមួយធ្វើយ៉ាងល្អ និងជូយស្ថារជីវភាព ក្រុមគ្រួសារឲ្យមាន ជីវភាពធូរធារជាងមុន​ និងមិនឲ្យ អ្នកម្តាយលំបាក ទៀតទេ។ 


នៅក្នុងឆ្នាំ ២០១៤ ខ្ញុំត្រូវបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងត្រូវទទួលសញ្ញាបត្រផងដែរ។ បន្ទាប់ពីបញ្ចប់ការសិក្សា រួចមកខ្ញុំក៏ចាប់ផ្តើមការធ្វើការ នៅតាមស្ថាប័ន នានា ជាបន្តបន្ទាប់ដើម្បីផ្គត់ផ្គងជីវភាពរស់នៅប្រចាំថ្ងៃបាន មានខ្លះស្រួល មានខ្លះលំបាក ហើយមានខ្លះទៀតក៏មិនល្អទាំងព្រម តែខ្ញុំនៅតែទ្រាំ ធ្វើទាំងការតស៊ូ ទោះជាលំបាកយ៉ាងណាក៏ដោយ ព្រោះយើងរស់នៅដោយសមត្ថភាពខ្លួន មិនមានទ្រព្យពីឪពុកម្តាយដូចកូនគេអ្នកមានជីវភាពធូធារ ឬអ្នកមាននោះទ។


អូន ផុន វាសនា និង ផុន បណ្ឌិត ជាក្មួយប្រុសទាំងពីររបស់ខ្ញុំ ដែរជាកូនរបស់ប្អូនប្រុស វត្តមានរបស់ពួកគាត់ បានធ្វើឲ្យគ្រួសារតូចមួយនេះមានតែភាពរីករាយ និងសុភមង្គល ។ ទោះខ្ញុំមិនសូវបានរស់នៅជាមួយគ្រួសារ តែខ្ញុំព្យាយាមធ្វើអ្វីដែរអាចផ្តល់ទៅពួកគាត់បានតាមសមត្ថភាព ដែរជាចំណែកមួយធ្វើឲ្យគ្រួសារតូចមួយនេះមានតែភាពរីករាយ។